នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ នាដើមឆ្នាំ ២០២០ វៀតណាមនឹងប្រកាសយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានបើកសន្និសីទបូកសរុបការងារនៅឆ្នាំ ២០១៩ និងដាក់ចេញទិសដៅនិងភារកិច្ចសម្រាប់ឆ្នាំ ២០២០។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ នាដើមឆ្នាំ ២០២០ វៀតណាមនឹងប្រកាសយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសន្និសីទ 

ចំណុចលេចធ្លោមួយរបស់ផ្នែកព័ត៌មាននិងទូរគមនាគមន៍ ក្នុងឆ្នាំកន្លងមកនេះ គឺការអនុញ្ញត្តិអោយធ្វើតេស្តបណ្តាញ 5G សម្រាប់អាជីវកម្មទូរគមនាគមន៍ចល័ត។ ពោលគឺ វៀតណាមគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន អំពីការអនុវត្តពាណិជ្ជកម្មបណ្តាញ 5G។ ជាពិសេស បន្ទាប់ពីការដាក់ពង្រាយជាង ១ ឆ្នាំមក អតិថិជនជាង ១ លាននាក់បានប្តូរបណ្តាញដោយជោគជ័យ សម្រេចបានអត្រាជាង ៨២%។ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Nguyen Manh Hung បានមានប្រសាសន៍ថា៖  “ព្រឹត្តិការណ៍នៃឆ្នាំ ២០១៩ របស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគម នាគមន៍ គឺបានផ្សព្វផ្សាយនូវសារយ៉ាងខ្លាំងក្លា ដែលជាទិសដៅសម្រាប់ដំណាក់កាលថ្មីផង និងជាការលើកទឹកចិត្តផង។  ការសាកល្បងបណ្តាញ 5G ក្នុងឆ្នាំ ២០១៩ និងការធ្វើពាណិជ្ជកម្មនៅឆ្នាំ ២០២០ គឺជាសេចក្តីប្រកាសមួយដែលថា ឥឡូវនេះប្រទេស វៀតណាមនឹងរក្សាល្បឿនដ៏ស៊ីចង្វាក់ជាមួយពិភពបច្ចេកវិទ្យាជាក់ជាពុំខាន”។

អញ្ជើញថ្លែងនៅក្នុងសន្និសីទ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នៅដើមឆ្នាំ ២០២០ វៀតណាមនឹងបានប្រកាសយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ ដូច្នេះក្រសួងត្រូវដឹកនាំអាជីវកម្មក្រោមឧិវាទ ធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជី ថល ដើម្បីឈានមួយជំហានទៅមុខ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់ក្រសួងព័ត៌ មាននិងទូរគមនាគមន៍ ត្រូវធ្វើជាស្នូលក្នុងការបង្កើតការផ្លាស់ប្តូរជាមូលដ្ឋានរបស់រដ្ឋាភិបាលអេឡិចត្រូនិកក្នុងឆ្នាំ ២០២០ ដែលក្នុងនោះ ជំរុញការតភ្ជាប់ផងនិងចែក រំលែកទិន្នន័យក្នុងចំណោមក្រសួង ស្ថាប័ននិងមូលដ្ឋាននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ