នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យ ដំណើរចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យ ដំណើរចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០

(VOVworld)-នាយប់ថ្ងៃទី២៩មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន
ចាកចេញពីរដ្ឋធានីមានីល ប្រទេសហ្វីលីពីន វិលត្រឡប់មកមាតុប្រទេសវិញ
បញ្ចប់ ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន
លើកទី ៣០និងសន្និសីទពាក់ព័ន្ធនានា តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី
ហ្វីលីពីន លោក Rodrigo Roa Duterte។

        មុននោះ ក្នុងថ្ងៃដដែល​នៅទីក្រុងមានីល នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន
លោក Rodrigo Roa Duterte។​នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពនឹងបង្កើន
 ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងយល់ព្រមបើកកិច្ចប្រជុំគណៈកម្មាធិការ
 សហប្រតិបត្តិការទ្វេភាគីយ៉ាងឆាប់ៗ សំដៅអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ
 រវាងប្រទេសទាំងពីរឲ្យបានខ្លាំងថែមទៀត។ លោកប្រធានាធិបតីហ្វីលីពីនបានអប
 អសាទរនូវដំណើរទស្សនកិច្ចនៅហ្វីលីពីនរបស់ប្រធានរដ្ឋវៀតណាមលោក Tran
Dai Quang ក្នុងឆ្នាំ២០១៧។ ស្តីពីបញ្ហាសមុទ្រខាងកើត ប្រធានាធិបតី Duterte បាន
សន្យានឹងខិតខំជម្រុញដើម្បីសម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្តិសម្រាប់ភាគីនានា
នៅសមុទ្រខាងកើត COC ផងដែរ។
មុននោះ ពិធីបិទបញ្ចប់សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣០បានប្រព្រឹត្តទៅ
នា ថ្ងៃទី២៩មេសានៅទីក្រុងមានីលប្រទេសហ្វីលីពីន។  ក្នុងថ្ងៃដដែលនាយករដ្ឋ
មន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំអាស៊ាន បានចូលរួមពិធី
ចុះហត្ថ លេខាលើ “សេចក្តីថ្លែងការណ៍អាស៊ានស្តីពីតួនាទីរបស់ការងារសាធារណៈ
​ធ្វើជាកាតាលិករក្នុងការទទួលបានទស្សនវិស័យសហគមន៍អាស៊ាន២០២៥”។
សេចក្តី ថ្លែងការណ៍នេះបានសង្កត់ធ្ងន់ទៅលើតួនាទីនិងការរួមចំណែករបស់កាតព្វ
កិច្ចក្នុង ការទទួលបានទស្សនៈវិស័យ២០២៥និងដាក់ចេញទិសដៅនិងវិធានការជាក់
ស្តែង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារសាធារណៈរវាងរដ្ឋាភិបាល
នៃបណ្តាប្រទេសអាស៊ាននាពេលខាងមុខ។

        នៅក្នុងកិច្ចប្រជុំចង្អៀតនារសៀលថ្ងៃដដែល ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង
 ១០ បានពិភាក្សាអំពីការបង្កើនទំនាក់ទំនងកិច្ចការបរទេសនិងពង្រឹងតួនាទីរបស់
អាស៊ាន ព្រមទាំងផ្លាស់ប្តូរមតិលើបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការ​
យកចិត្តទុកដាក់ដូចគ្នា។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ​នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Xuan Phuc បានចែករំលែកការព្រួយបារម្ភចំពោះបម្រែបម្រួល នៃ
ស្ថានភាពពិភពលោក ក៏ដូចជាឥទ្ធិពលលើគ្រប់ជ្រុងជ្រោយទៅលើអាស៊ាន និងប្រ
ទេសសមាជិក។ លោក Nguyen Xuan Phuc  បានសង្កត់ធ្ងន់ថា អាស៊ានគប្បី លើក
កំពស់គោលការណ៍ជាសារវ័ន្តនិងគោលជំហររួមស្តីពីការដោះស្រាយជម្លោះ ដោយ
សន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.ប ស្តីពី
ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ភាគីនានាត្រូវអនុវត្តគ្រប់គ្រាន់ ត្រឹមត្រូវ នូវ
សេចក្តីថ្លែងការរួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង
ឈានដល់ការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត(COC) ប្រ
កបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ