នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងការសួនឧទ្យាន Kim Quy
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី |
(VOVworld)-នាព្រឹកថ្ងៃទី២កញ្ញា នាយករដ្ឋរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សួនឧទ្យាន
វប្បធម៌ទេសចរណ៍ កំសាន្ត Kim Quy នៅឃុំ Vinh Ngoc ស្រុក Dong Anh។ ថ្លែងមតិ
ក្នុងពិធី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលគម្រោងការ
សួនវប្បធម៌ Kim Quy បន្ទាប់ពីដាក់ឲ្យដំណើរការនោះ នឹងជាចំណុចភ្លឺមួយនៃការ
អភិវឌ្ឍន៍វប្បធម៌ ឆ្លើយតបនឹងតម្រូវការស្មារតីរបស់ប្រជាជននិងបានអនុវត្តដោយប្រ
ភពទុនសង្គមភាវូបនីយកម្ម។នាយករដ្ឋមន្ត្រីសង្ឃឹមថា នេះជាគម្រោងការទទួលបាន
បទដ្ឋានអន្តរជាតិតាមផែនការ ស្ថាប័ត្យកម្មនិងសមស្របទៅនឹងវប្បធម៌វៀតណាម
ទាក់ទាញការទស្សនារបស់ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករ។ លោក Nguyen
Xuan Phuc អះអាងថា រដ្ឋាភិបាលជានិច្ចកាលបបង្កលក្ខណៈងាយស្រួលដើម្បីក្រុង
ហាណូយជម្រុញខ្លាំងការអភិវឌ្ឍន៍ផ្នែកទេសចរណ៍៕