នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យទួល Dong Da
|
ទិដ្ឋភាពនៃពិធីបុណ្យ |
(VOVworld)-នាថ្ងៃទី១កុម្ភៈ នៅសួនឧទ្យានវប្បធម៌ Dong Da ក្រុងហាណូយបាន
ប្រព្រឹត្តទៅពិធីបុណ្យ ទួល Dong Da ។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Xuan Phuc អញ្ជើញចូលរួមនិងអុជធុបនៅពិធីបុណ្យនេះផងដែរ។ នៅក្នុង
ពិធីនេះ តំណាងចូលរួមនិងប្រជាជនរដ្ឋធានីបានរំលឹកឡើងវិញនូវប្រពៃណីដ៏អង់
អាចក្លាហាននៃជ័យជម្នះ Ngoc Hoi-Dong Da និងសម្តែងនូវការដឹងគុណចំពោះ
វីរៈ បុរស Nguyen Hue ជាពិសេសគឺបំផុសឡើងវើញមោទនភាពអំពីជ័យជម្នះដ៏រុង
រឿង របស់ស្តេច Quang Trung ក្នុងការបណ្តេញសត្រូវឈ្លាន។ ពិធីបុណ្យទួល
Dong Da ឆ្នាំនេះត្រូវបានរៀបចំឡើងយ៉ាងឱឡារិកដោយពិធីជាច្រើន ដូចជា
អុជធុប នឹង សែង ស្នែងស្តេច Quang Trung ជាដើម៕