នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពីធីប្រគល់ប័ណ្ណមាតុភូមិកត់ត្រានូវគុណបំណាច់

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី២៧ខែកក្កដា១៩៤៧-ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨) នាយប់ថ្ងៃទី២៦ខែកក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ស្តីពី ពិធីប្រគល់ប័ណ្ណមាតុភូមិកត់ត្រានូវគុណបំណាច និងបើកសម្ពោធដាក់ឲ្យដំណើរការវែបសាយអេឡិចត្រូនិក ស្តីពីយុទ្ធជនពលី ផ្នូរយុទ្ធជនពលីនិងឈាបនដ្ឋានយុទ្ធ ជនពលី (តាមអាស័យដ្ឋាន៖ www.thongtinlietsi.gov.vn)។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពីធីប្រគល់ប័ណ្ណមាតុភូមិកត់ត្រានូវគុណបំណាច់ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអុជធូបគោរព្ធវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធនៅឈាបនដ្ឋានយុទ្ធជនពលីទីរួមស្រុក Son Tay (នៃទីក្រុងហាណូយ)។ ក្នុងបរិយាកាសដ៏ពិសិដ្ឋនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងតំណាងទាំងអស់ដែលបានចូលរួមក្នុងពិធី អញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធ តបស្នងសងគុណចំពោះវីរៈយទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីទីរួមស្រុក Son Tay ផងដែរ។

ក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានគណៈចាត់តាំងមជ្ឈិម លោក Pham Minh Chinh បានគោរពប្រគល់ប័ណ្ណមាតុភូមិតកត់ត្រានូវគុណបំណាច់ចំពោះគ្រួសារយុទ្ធជនពលីចំនួន៣០គ្រួសារដែលតំណាងឲ្យគ្រួសារទាំង៤៤២ ដែបានទទួលប័ណ្ណមាតុភូមិកត់ត្រានូបគុណបំណាច់នាឱកាសនេះ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពីធីប្រគល់ប័ណ្ណមាតុភូមិកត់ត្រានូវគុណបំណាច់ - ảnh 2 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានអញ្ជើញចុចប៊ូតុងបើកឲ្យដំណើរការវែបសាយអេឡិចត្រូនិក ស្តីពី យុទ្ធជនពលី ផ្នូរយុទ្ធជនពលីនិងឈាបនដ្ឋានយុទ្ធជនពលី

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានអញ្ជើញចុចប៊ូតុងបើកឲ្យដំណើរការវែបសាយអេឡិចត្រូនិក ស្តីពី យុទ្ធជនពលី ផ្នូរយុទ្ធជនពលីនិងឈាបនដ្ឋានយុទ្ធ ជនពលី (តាមអាស័យដ្ឋាន៖ www.thongtinlietsi.gov.vn)។ អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ “តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាច់ញាតិគ្រួសារយុទ្ធជនពលីដែលមានវត្តមាននៅទីនេះ ទទួលប័ណ្ណមាតុភូមិ កត់ត្រានូវគុណបំណាច់ក្រោយរយៈពេលច្រើនឆ្នាំរំពឹងរង់ចាំ។ យើងទាំងអស់គ្នាបានខ្នះខ្នែងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើនប៉ុន្តែយើងគប្បីខំប្រឹងប្រែងថែម ទៀត ដើម្បីជនមានគុណូបការៈនឹងបានលើកតំកើងយ៉ាងសក្តិសម ហើយត្រូវយកចិត្តទុកដាក់ដល់ការងារថែទាំទាំងខាងសំភារៈនិងខាងស្មារតីជូនចំពោះជនមានគុណូបការៈ សាច់ញាតិជនមានគុណូបការៈឲ្យកាន់តែល្អប្រសើថែមទៀត ”។

មុននោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីរួមស្រុក Son Tay ដោយផ្ទៀងស្តាប់នូវរបាយការណ៍ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការងារថែទាំជនមានគុណូបការៈទូទាំងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ