នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគនៅខេត្ត Bac Lieu
(VOVWORLD) -សន្និសីទពន្លឿនវិនិយោគរបស់ខេត្ត Bac Lieu បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០មករា ក្រោមប្រធានបទ “បំផុសសក្កានុភាព-អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគ នៅខេត្ត Bac Lieu (រូបថតៈ VGP/Quang Hiếu) |
អញ្ជើញចូលរួមនិងថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រ ធានបទនៃសន្និសីទនិងគាំទ្រសហគ្រិនដែលធ្វើការ វិនិយោគចំនួន ១០០ពាន់លានដុងទៅលើវិស័យមានប្រៀបខ្លាំងរបស់ខេត្ត Bac Lieu។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖
“ប្រសិនបើធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវសក្កានុភាពនិងប្រៀបខ្លាំងរបស់ខេត្ត ដោយភ្ជាប់ជាមួយនិន្នាការបច្ចេកវិទ្យាថ្មីនោះ ខេត្ត Bac Lieu អាចក្លាយទៅ ជាគ្រាប់ពេជ្របៃតងលើឆ្នេរសមុទ្រភាគនិរតីរបស់មាតុប្រទេសជាតិ។ ប្រការនេះ នឹងក្លាយទៅជាការពិតជាក់ស្តែង ។ ម្យ៉ាងវិញទៀត ខេត្តគប្បីបង្កលក្ខណៈងាយស្រួលថែមទៀត ដើម្បី សហគ្រិនទាំងក្នុងនិងក្រៅប្រទេសអាចប្រែក្លាយតំបន់ដីនេះ សម្រេចដូចបំណងដែលយើងបានដាក់ចេញ”។
នាយករដ្ឋមន្ត្រីក៏បានស្នើមានការលេចឡើងពាក្យគន្លឹះមួយ គឺ “ផ្នែកឧស្សាហកម្ម បង្គងវៀតណាម” នៅខេត្ត Bac Lieu និងវាលសណ្តទន្លេ Cuu Long។ ក្នុងដំណើរការ អភិវឌ្ឍន៍ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យខេត្តផ្តោតការយកចិត្តទុកដាក់រក្សាបាន មូលដ្ឋានគ្រឹះ ផលិតបង្កងស្អាត ចិញ្ចឹមបង្កងតាមបែបប្រពលវប្បកម្ម ដើម្បីធានាគុណ ភាព ពាណិជ្ជសញ្ញាបង្គងវៀតណាម។ រួមជាមួយគ្នានោះ ខេត្តបន្តសុក្រិដ្ឋ ប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ជាពិសេសគឺសេវាកម្ម logistic និងអភិវឌ្ឍន៍ប្រភពធនធានមនុស្សដើម្បី គ្រប់ គ្រងការផលិតនិងកែច្នៃបង្កង៕