នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទយោធានិងនយោបាយ
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទយោធានិងនយោបាយ |
(VOV)_នាព្រឹកថ្ងៃទី១១ កក្កដា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទយោធា
និងនយោបាយ បូកសរុប៦ខែដើមឆ្នាំ២០១៦។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Xuan Phuc បានលើកសរសើរបណ្ដាស្នាដៃក្នុងការងារការពារប្រ
ទេស ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការងារ
ការពារប្រទេស-សន្តិសុខ ដែលបានរួមចំណែកសំខាន់ក្នុងការធានាស្ថិរភាពនយោបាយ
សណ្ដាប់ធ្នាប់សង្គម សន្តិសុខជាតិ និងអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
ធានាសុខុមាលភាពសង្គម និងសកម្មភាពកិច្ចការបរទេស។ទន្ទឹមនឹងនោះ នាយករដ្ឋ
មន្ត្រីលោក Nguyen Xuan Phuc ក៏បានស្នើអោយផ្នែកកងទ័ពប្រជាជនវៀតណាមត្រូវខំ
ប្រឹងប្រែងថែមទៀតដើម្បីសម្រេចរាល់ភារកិច្ចដែលបានដាក់ចេញក្នុងឆ្នាំ ២០១៦ ផងដែរ៕