នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគ

(VOVWORLD) - នាព្រឹកថ្ងៃទី១៩ខែកុម្ភៈនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងផែន ការនិងវិនិយោគ ដើម្បីពិនិត្យលើការអនុវត្តផែនការដែលបានរដ្ឋាភិបាលប្រគល់ជូន។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគ - ảnh 1 នាយករដ្ឋមន្ត្រីអញ្ជើញសួរសុខទុក្ខកម្មាភិបាល បុគ្គលិកនៃក្រសួងផែនការនិងវិនិយោគ

នៅឯជំនួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគ មុននេះ៣ឆ្នាំ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងធ្វើការកែទម្រង់និងមានការផ្លាស់ប្តូរថ្មី ពោលគឺ ត្រូវក្លាយទៅជាស្ថាប័នមានចក្ខុវិស័យយុទ្ធសាស្ត្រ សេនាធិការត្រឹមត្រូវនូវដំណោះស្រាយនិង គោលនយោ បាយសម្រាប់រដ្ឋាភិបាល ទាំងក្នុងរយៈពេលខ្លីក៏ដូចជាក្នុងរយៈពេលវែងផងដែរ។

ក្រោយរយៈពេល៣ឆ្នាំអនុវត្តន៍តាមបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រីមក រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Le Chi Dung បានឲ្យដឹងថា ក្រសួងបានកំណត់ភារកិច្ចស្នូលនៃអាណត្តិរបស់ខ្លួន គឺកសាងយុទ្ធសាស្ត្រ រៀបចំផែនការ បង្កើតយន្តការ គោលនយោបាយ ក្នុងវិស័យវិនិយោគ។ ក្នុងនោះមានច្បាប់រៀបចំផែនការ ច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមនិងច្បាប់អង្គភាពរដ្ឋបាល - សេដ្ឋ កិច្ចពិសេសជាដើម។ ក្រសួងក៏បានប្រឹក្សាកសាងសេណារីយូកំណើនសេដ្ឋកិច្ច បម្រើការងារដឹកនាំរបស់រដ្ឋាភិបាល សំដៅរក្សានូវគោលដៅកំណើនដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ