នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីន័រវែស លោកស្រី Erna Solberg

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចជាផ្លូវការនៅន័រវែស នាថ្ងៃទី២៤ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រន័រវែស លោកស្រី Erna Solberg។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីន័រវែស លោកស្រី Erna Solberg - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សា 

ក្នុងជំនួបនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ទំនាក់ទំនងរវាងវៀតណាមនិងន័រវែសក្នុងពេលកន្លងមកដែលបន្តមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។

ភាគីទាំងពីរបានព្រមព្រៀងគ្នា ជំរុញការបញ្ចប់កិច្ចចរចា លើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (FTA) រវាងវៀតណាមនិងសមាគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលក្នុងនោះប្រទេសន័រវែសគឺជាសមាជិកនិងជាប្រទេសសំរបសំរួលផងដែរ។ ឈរលើស្មារតីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានស្វាគមន៍ចំពោះការរៀបចំវេទិការធុរកិច្ចវៀត ណាម - ន័រវេសនៅទីក្រុងអូស្លូក្នុងឱកាសនេះ ដើម្បីជួយដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្វែងរកឱកាសសហប្រតិបត្តិការនិងពង្រីកការវិនិយោគធ្វើអាជីវកម្ម។

ពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិនិងតំបន់ នាយករដ្ឋមន្រ្តីទាំងពីររូបបានយល់ស្របថាប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅបណ្តាវេទិកាពហុភាគី។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា វៀតណាមនិងន័រវែសបានគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងមិត្ត ភាពនៅអាស៊ីអាគ្នេយ៍ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូប បានអះអាងឡើងវិញ នូវសារៈសំខាន់នៃការធានាសេរីភាព សិទ្ធិនិងកាតព្វកិច្ចដែលបានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងអំពាវនាវឲ្យភាគីពាក់ព័ន្ធ ដោយស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។

បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីន័រវែស លោក Erna Solberg បានធ្វើជាសហអធិបតីសន្និសីទកាសែត ដើម្បីជម្រាបសារព័ត៌មាននូវលទ្ធផលនៃជំនួបពិភាក្សា។ នាយករដ្ឋមន្ត្រីន័រវែស លោកស្រី Erna Solberg បានលើកច្បាស់ថា ន័រវែស វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្មនិងធ្វើអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ