នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

(VOVWORLD) -  នារសៀលថ្ងៃទី ៦ ខែតុលា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋសភា រដ្ឋាភិបាលនិងរណសិរ្សមាតុភូមិឡាវ ក្នុងឱកាសមកវៀតណាមចូលរូមពិធីបុណ្យសពអតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith (រូបថតៈ chinhphu.vn) 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនិងប្រជាជនឡាវជាបងប្អូន សម្រាប់មនោ សញ្ចេតនានិងកាយវិការដ៏ថ្លៃថ្លាដល់សពអតីតអគ្គលេខាបក្សលោក Do Muoi ហើយចាត់ទុក នេះជាសក្ខីភាពរស់នៃចំណងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងយកចិត្តទុក ដាក់ ចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗក៏ដូចជាពិភាក្សាអំពីវិធានការសម្រាប់ជំរុញទំនាក់ទំនងវៀតណាម - ឡាវផងដែរ។ ដោយមានការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់និងស្វែងរកវិធានការ ដោះស្រាយការលំបាកព្រមទាំងផ្តោតសំខាន់លើការសម្របសម្រួលនិងត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី ៤១ នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសវៀត ណាមនាដើមឆ្នាំ២០១៩ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ