នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចរដ្ឋ Rheind Pfalz

(VOVWORLD) -នារសៀលថ្ងៃទី១៧ខែមេសានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអភិបាលនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ច រដ្ឋ Rheind Pfalz សហព័ន្ធអាល្លឺម៉ង់ លោក Volker Wisshing ដែលកំពុងបំពេញ ទស្សនកិច្ចនៅវៀតណាម។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចរដ្ឋ Rheind Pfalz  - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអភិបាលនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចរដ្ឋ Rheind Pfalz សហព័ន្ធអាល្លឺម៉ង់ លោក Volker Wisshing 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ជាមួយអាល្លឺម៉ង់និងរដ្ឋាភិបាលតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់ សហគ្រាសអាល្លឺម៉ង មកធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀត ណាម។ លោកនាយករដ្ឋ មន្ត្រីបានសម្តែងគោលបំណង ចង់ឲ្យរដ្ឋនានារបស់អាល្លឺម៉ង់និយាយរួមនិងរដ្ឋ Rheind Pfalz និយាយដោយឡែក នឹងរួមចំណែកសកម្មក្នុងការជម្រុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអាល្លឺម៉ង់នាពេលខាងមុខ។

        អញ្ជើញតបទៅវិញ រដ្ឋមន្ត្រីលោក Volker Wisshing បានឲ្យដឹងថា រដ្ឋ Rheind Pfalz មានបំណង ជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហើយសហគ្រាសនានារបស់រដ្ឋនេះ ក៏មានបំណងជម្រុញការនាំចេញផលិតផលប្រពៃណីមួយចំនួន ទៅកាន់វៀតណាមដែរ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ ជម្រុញយ៉ាងខ្លាំងថែមទៀត ទំនាក់ទំនងវិនិយោគនិងពាណិជ្ជកម្ម រួមចំណែកនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើងទ្វេដងបើប្រៀបនឹង រយៈពេលបច្ចុប្បន្ន ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ