នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានិងឡាវ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិត
ឡាវ លោក Thongloun Sisoulith នាយករដ្ឋរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc និងលោកជំទាវបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់
ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥មេសានិងទៅទស្សនកិច្ចជាផ្លូវការនៅឡាវចាប់ពីថ្ងៃទី២៦ដល់
ថ្ងៃទី២៧មេសា។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅ កម្ពុជានិងឡាវ
របស់លោក Nguyen Xuan Phuc ក្នុងឋានៈជានាយករដ្ឋមន្ត្រី ហើយនេះក៏ជាសកម្ម
ភាពកិច្ចការបរទេស អំណរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០១៧និងឆ្នាំ
សាមគ្គីភាព-មិត្តភាពវៀត ណាម-ឡាវ២០១៧ផងដែរ។
តាមគំរោង ក្នុងរយៈពេលពីរថ្ងៃស្នាក់នៅកម្ពុជានោះ នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc អញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ
ហ៊ុនសែន សម្តែងការគួរសមព្រះមហាក្សត្រកម្ពុជា នរោត្តមសីហមុនីនៅព្រះបរមរាជ
វាំងនិងជួបពិភាក្សាទ្វេភាគីដោយឡែកជាមួយប្រធានព្រឹទ្ធសភា សម្តេចសាយឈុំ
និងប្រធានរដ្ឋសភា សម្តេចហេង សំរិន រួមទាំងចូលរួមសកម្មភាពមួយចំនួនទៀត
ផងដែរ៕