នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីប្រកាសផ្លូវហោះហើរត្រង់ហាណូយ-ហ៊ីរ៉ូស៊ីម៉ា

(VOVWORLD) - ផ្លូវហោះហើរហាណូយ - ហ៊ីរ៉ូស៊ីម៉ា នឹងចាប់ផ្តើមបម្រើអ្នកដំណើរចាប់ពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន ២ ដងក្នុងមួយសប្តាហ៍នៅថ្ងៃពុធ និងថ្ងៃអាទិត្យ។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីប្រកាសផ្លូវហោះហើរត្រង់ហាណូយ-ហ៊ីរ៉ូស៊ីម៉ា - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូចូលរួមពិធីបើកការហោះហើរផ្លូវហាណូយ-ហ៊ីរ៉ូស៊ីម៉ា របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air (រូបថត៖ Duong Giang/TTXVN)

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហូបនីយកម្ម (G7) បើកទូលាយ និងបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន នារសៀលថ្ងៃទី ១៩ ឧសភា នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីប្រកាស ជើងហោះហើរត្រង់ដំបូងរវាងទីក្រុងហាណូយ និងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងជាផ្លូវហោះហើរទី៨ តភ្ជាប់វៀតណាម និងជប៉ុនរបស់ក្រុមហ៊ុនទេសចរណ៍ Vietjet Air។

ផ្លូវហោះហើរហាណូយ - ហ៊ីរ៉ូស៊ីម៉ា នឹងចាប់ផ្តើមបម្រើអ្នកដំណើរចាប់ពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន ២ ដងក្នុងមួយសប្តាហ៍នៅថ្ងៃពុធ និងថ្ងៃអាទិត្យ។ ដូច្នេះហើយ បច្ចុប្បន្ននេះ Vietjet មានជើងហោះហើរត្រង់ពីទីក្រុងហាណូយ ទីក្រុងហូជីមិញ ទៅកាន់តូក្យូ អូសាកា ណាហ្គោយ៉ា ហ្វូគូអូកា និងជើងហោះហើរជាច្រើនទៅកាន់នីហ្គាតា ស៊ីហ្ស៊ូអូកា ហ្វូគូស៊ីម៉ា...។ ការដែលក្រុមហ៊ុន Vietjet បើកផ្លូវហោះហើរត្រង់ដំបូងពីវៀតណាមទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា បើកចេញឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងជប៉ុននិយាយរួម និងហ៊ីរ៉ូស៊ីម៉ានិយាយដោយឡែក។ ព្រឹត្តិការណ៍នេះមានអត្ថន័យជាពិសេសក្នុងឱកាសដែលប្រទេសទាំងពីរកំពុងមានសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាមនិងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ