នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយគណៈប្រតិភូជនមានគុណូបការៈ នៃខេត្ត Nam Dinh

(VOVWORLD) - នៅព្រឹកថ្ងៃទី ៦ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបជាមួយគណៈប្រតិភូជនមានគុណូបការៈនៃខេត្ត Nam Dinh។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយគណៈប្រតិភូជនមានគុណូបការៈ នៃខេត្ត Nam Dinh - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយគណៈប្រតិភូជនមានគុណូបការៈ នៃខេត្ត Nam Dinh។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសជាតិបានឆ្លងកាត់ រយៈពេលដ៏វែងអន្លាយនៃការតស៊ូដណ្ដើមឯករាជ្យ និងអធិបតេយ្យភាព ហើយក្នុង ដំណើរការនោះ មានមនុស្សជាច្រើនបានពលីជីវិតដើម្បីមាតុភូមិ ហើយក៏មានមនុស្ស ជាច្រើនដែលបានវិលត្រឡប់មកផ្ទះវិញ ប៉ុន្តែ នៅតែទទួលរងផលវិបាកដោយសង្គ្រាម។ ហេតុដូច្នេះ បក្ស រដ្ឋ ជានិច្ចកាលផ្តល់អាទិភាពដល់ការកសាងរបប គោលនយោបាយ ព្រមទាំងរៀបចំការអនុវត្តគោលនយោបាយយ៉ាងយកចិត្តទុកដាក់ និងពេញលេញ រួមចំណែកបន្សាបការឈឺចាប់ និងពលីកម្មរបស់បណ្ដាវីរៈជន យុទ្ធជន ពលី យុទ្ធជនពិការ និងគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍។ លោកនាយករដ្ឋមន្ត្រីបានអះអាង
ថា៖ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជីវភាពរស់នៅរបស់បជនមានគុណូបការៈនិង គ្រួសាររបស់ជនមានគុណូបការៈ ចំពោះបដិវត្តន៍ ត្រូវបានកែលម្អដោយឥតឈប់ឈរទាំងផ្នែកសម្ភារៈ និងស្មារតី។ ចលនា "ប្រជាជនទាំងមូលថែទាំគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនមាន គុណូបការៈចំពោះបដិវត្តន៍" ឬមូលនិធិ "តបស្នងសងគុណ" កាន់តែរីកសាយភាយ ទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ប្រកបដោយស្មារតីទទួលខុសត្រូវនិងមនសិការសង្គមខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ