នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ក្នុងទិវាគ្រូបង្រៀនវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូឆ្នើម និងអ្នកគ្រប់គ្រងផ្នែកអប់រំឆ្នាំ ២០២៣ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការរួមចំណែក និងការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូនិយាយដោយឡែក និងប្រព័ន្ធអប់រំនិងបណ្តុះបណ្តាលនិយាយរួម ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ក្នុងទិវាគ្រូបង្រៀនវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូឆ្នើម និងអ្នកគ្រប់គ្រងផ្នែកអប់រំឆ្នាំ ២០២៣ ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ក្នុងយុគសម័យសាកលភាវូបនីយកម្ម សមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ជាពិសេសបដិវត្តន៍ឧស្សាហកម្មទី ៤ នាំមកឲ្យវៀតណាមនូវឱកាស និងគុណសម្បត្តិ ប៉ុន្តែក៏មានការលំបាក និងបញ្ហាប្រឈមជាច្រើន  ជាពិសេសសម្រាប់គ្រូបង្រៀន។ យ៉ាងណាមិញ វិស័យអប់រំត្រូវបន្តអនុវត្តយ៉ាងខ្លាំងក្លា ស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនូវភារកិច្ច និងដំណោះស្រាយសម្រាប់ការច្នៃប្រឌិតជាមូលដ្ឋាន និងទូលំទូលាយក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល លើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត។ លោកនាយករដ្ឋមន្ត្រីបានជូនពរ និងជឿជាក់ថា លោកគ្រូអ្នកគ្រូម្នាក់ៗនឹងបន្តសិក្សា ក្របយកចំណេះដឹង និងបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពជំនាញ; មានវិធីសាស្រ្តថ្មីក្នុងការបង្រៀន និងរៀន បណ្តុះបណ្តាលជំនាន់អនាគតរបស់ប្រទេសឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ