នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម -វិនិយោគចិន-អាស៊ាន លើកទី២០ (CABIS) នារសៀលថ្ងៃទី ១៦ កញ្ញា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក  Li Qiang។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីចិនលោក Li Qiang (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា៖ “បក្ស និងរដ្ឋវៀតណាមតែងតែគោរពនិងកំណត់ថា ការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពប្រកបដោយស្ថិរភាព តម្លាភាព និងយូរអង្វែងជាមួយចិន គឺជាតម្រូវការបរានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលសម្រាប់ វៀតណាម។ ក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ក្របខ័ណ្ឌនៃទំនាក់ទំនង និងប្រពៃណីមិត្តភាព កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងវៀតណាមនិងចិន មិនត្រឹមតែនាំមកនូវផ្លែផ្កា ផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជាតិទាំងពីរ ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសំខាន់សម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang - ảnh 2ទិដ្ឋភាពនៃការសន្ទនា (រូបថត៖ VOV)

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោក  Xi Jinping និងអគ្គលេខាបក្សលោក Nguyen Phu Trong ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិន-វៀតណាមបានរក្សានូវនិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។  ជាពិសេសក្នុងឆ្នាំនេះ ដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺប្រកបដោយភាពស្និទ្ធស្នាលផងដែរ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនពីរដងក្នុងរយៈពេល ៣ ខែ ដោយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសជាអ្នកជិតខាង  ហើយត្រៀមខ្លួនជាស្រេចរួមជាមួយវៀត ណាមដើម្បីអនុវត្តការយល់ឃើញរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីដោយឥតឈប់ឈរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ