នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ត្រូវផ្តោតការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងតាំងទីលំនៅថ្មី
(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែមករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះសួរសុខទុក្ខប្រជាជននៅតំបន់តាំងទីលំនៅថ្មីនៃខ័ណ្ឌ Cai Rang ទីក្រុង Can Tho។
លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅសាកសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់ប្រជាជននៅតំបន់តាំងទីលំនៅថ្មីនៃគម្រោង Can Tho - Ca Mau សង្កាត់ Tan Phu ខ័ណ្ឌ Cai Rang ទីក្រុង Can Tho (រូបថត៖ VGP) |
តំបន់តាំងលំនៅថ្មីសម្រាប់បម្រើផ្ទាល់ទីលំនៅចំពោះគ្រួសារ ដែលរងផលប៉ះពាល់ដោយសារការសាងសង់ផ្លូវល្បឿនលឿន Can Tho - Ca Mau ចំណុះគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង- ខាងត្បូតភាគខាងកើត ហើយទីនេះបានបង្ហើយជាស្ថាពរ ដើម្បីទទួលប្រជាជនមកស្នាក់នៅ។
នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho សម្របសម្រួលការងារត្រៀមកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ដោយគម្រោង ជាមួយនឹង គម្រោងផ្សេងទៀត ដើម្បីកសាងកន្លែងនេះទៅជាទីក្រុងបៃតង ស្អាត មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន មានអគ្គិសនី ទឹកស្អាត ទូរគមនាគមន៍ មានការអប់រំ ការថែទាំសុខភាព វប្បធម៌ កីឡា... ព្រមៗគ្នា។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ ថែរក្សាការងារ និងជីវភាពរស់នៅរបស់ប្រជាជន ដោយធានាថា ជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងថ្មី ត្រូវតែល្អប្រសើរ យ៉ាងហោចណាស់ក៏ស្មើនឹងកន្លែងចាស់ដែរ៕