នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធានក្រុមហ៊ុន HSBC Group លោក Mark Tucker

(VOVWORLD) - នារសៀលថ្ងៃទី២ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Mark Tucker ប្រធានក្រុមហ៊ុន HSBC Group (ចក្រភពអង់គ្លេស) ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

 នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធានក្រុមហ៊ុន HSBC Group លោក Mark Tucker - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយលោក Mark Tucker ប្រធានក្រុមហ៊ុន HSBC  Group (បថត៖ Duong Giang/TTXVN)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានគាំទ្រចំពោះការដែល ធនាគារ HSBC វៀតណាមបាននិងកំពុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន បង្កើតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយសាជីវកម្ម ក្រុមហ៊ុន និងសហគ្រាសជាច្រើនក្នុងប្លុកទាំងមូល ទាំងរដ្ឋាភិបាល និងវិស័យឯកជនវៀតណាម។ ដោយវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ HSBC ក្នុងការរៀបចំថវិកាអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន ១២ ពាន់លានដុល្លារនៅវៀតណាម រហូតដល់ឆ្នាំ ២០៣០ លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យ HSBC គាំទ្រយ៉ាងសកម្មវៀតណាមក្នុងការពង្រាយធនធាននេះប្រកបដោយប្រសិទ្ធភាព ជួយវៀត ណាមបំពេញការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងអនុវត្តការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ រដ្ឋាភិបាលវៀតណាមក៏ចង់ឱ្យ HSBC បន្តគាំទ្រយ៉ាងសកម្មក្នុងការរៀបចំ និងតភ្ជាប់ប្រភពឥណទានអន្តរជាតិសម្រាប់ការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានកាបូនទាប។ ទន្ទឹមនឹងនោះ គាំទ្រវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ជាពិសេសក្នុងវិស័យធនាគារ; ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក; បន្ថែមទុនចាំបាច់សម្រាប់តំបន់ដែលជាកម្លាំងចលករសំខាន់ចំពោះកំណើនបៃតងរបស់វៀតណាមនាពេលខាងមុខ។យល់ស្របនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធាន ក្រុមហ៊ុន HSBC Group លោក Mark Tucker បានលើកឡើងថា HSBC នឹងបន្តប្រកាន់ខ្ជាប់និងរួមចំណែកជាវិជ្ជមានដល់ទីផ្សារវៀតណាម និងមានបំណងថា លោកនាយករដ្ឋមន្ត្រីដឹកនាំក្រសួង សាខា និងមូលដ្ឋាន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ HSBC ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ