នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ
(VOVWORLD) - នាថ្ងៃទី ២៦ មេសា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយលោក Sinlavong Khoutphaythoune ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែក ពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម និងឡាវ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Sinlavong Khoutphaythone ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ (រូបថត៖ VGP/Nhat Bac) |
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃផែនមហាសាមគ្គីជនជាតិទាំងមូល តួនាទីរបស់អង្គការរណសិរ្សជាមួយប្រទេសនីមួយៗ ជាពិសេសក្នុងបរិបទពោរពេញដោយការលំបាក និងបញ្ហាប្រឈមជាច្រើន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា គណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម ដើម្បីអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងស្ថាប័នរណសិរ្សទាំងពីរ ដំណាក់កាល ២០២២-២០២៧ និងជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសជំនាន់វ័យក្មេង។
រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងជាតិ លោក Sinlavong Khoutphaythoune បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីសកម្មភាព និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដោយលោកមានប្រសាសន៍ថា លោកនឹងជំរុញយ៉ាងសកម្មនូវកម្មវិធីកិច្ចសហប្រតិបត្តិការ និងផែនការសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ និងសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕