នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong

(VOVWORLD) - អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើប្រទេសទាំងពីរពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ត្រៀមឲ្យបានល្អបំផុតសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong (រូបថត៖ Duong Giang/TTXVN)

នារសៀលថ្ងៃទី ២២ សីហា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហា។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើប្រទេសទាំងពីរពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ត្រៀមឲ្យបានល្អបំផុតសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអូស្ត្រាលីពង្រីកទីផ្សារនាំចេញសម្រាប់ទំនិញជាប្រៀបខ្លាំងរបស់វៀតណាម ដូចជាផលិតផលកសិកម្ម ព្រៃឈើ គ្រឿងអេឡិចត្រូនិក ស្បែក ស្បែកជើង និងវាយនភណ្ឌ។ ជំរុញកិច្ចសហប្រតិបត្តិការលើធនធានមនុស្សក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ។ ទន្ទឹមជាមួយគ្នានេះ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍; ការចាប់ផ្តើមអាជីវកម្ម ការជួបប្រាស្រ័យរវាងប្រជាជន។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងពន្លឿនការបើកចំណាយថវិការនូវកញ្ចប់អភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងនោះមានកញ្ចប់ថវិកាចំនួន ១០៥ លានដុល្លាអាមេរិក ដែលអូស្ត្រាលីមានសម្រាប់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long។ ទន្ទឹមនឹងនោះ ស្នើឱ្យភាគីទាំងពីរសិក្សាឱ្យបានហ្មត់ចត់លើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យដូចជា ពលកម្ម អប់រំ និងបណ្តុះបណ្តាល រ៉ែ វប្បធម៌ និងទេសចរណ៍។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Penny Wong បានអះអាងថា អូស្ត្រាលីចង់បង្កើនទំនាក់ទំនងជាមួយវៀតណាម។ ក្រសួងការបរទេសអូស្ត្រាលីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យដែលនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញលើកឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ