នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល

(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ជាពិសេសនិន្នាការនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ បញ្ញាសិប្បនិមិត្ត ការកើនឡើងនៃការការពារនិយម ការប្រកួតប្រជែងយុទ្ធសាស្ត្រជាដើម។  ទាក់ទងនឹងទិសដៅសហប្រតិបត្តិការជាអាទិភាពមួយចំនួន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យ TBI ជំរុញការតភ្ជាប់ដៃគូ និងសហគ្រាសបរទេស ធ្វើការវិនិយោគនៅវៀតណាម រួមទាំងមូលនិធិវិនិយោគ សាជីវកម្មមកពីអឺរ៉ុប និងមជ្ឈឹមបូព៌ា; ជួយវៀតណាមក្នុងការទាក់ទាញធនធានសម្រាប់កំណើនបៃតង ការកាត់បន្ថយការបំភាយឧស្ម័ន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ TBI សម្របសម្រួលក្នុងការអនុវត្តសេចក្តីប្រកាសនយោបាយស្តីពីការបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ក្នុងលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាព ក៏ដូចជា ចែករំលែកបទពិសោធន៍ និងអនុសាសន៍ស្តីពីការកសាងទីផ្សារកាបូននៅវៀតណាម។

រីឯខ្លួនវិញ ប្រធាន TBI លោក Tony Blair បានអះអាងថា TBI នឹងអមដំណើរជួយឧបត្ថម្ភវៀតណាមជានិច្ច ព្រមទាំងបន្តធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញ និងអនុវត្តសកម្មភាពសហប្រតិបត្តិការលើកម្មវិធី និងគម្រោងជាក់ស្តែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ