នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្នើឲ្យខេត្ត Bac Giang ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងនិរន្តរភាព
(VOVWORLD) - អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យខេត្ត Bac Giang ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល; ទាក់ទាញការវិនិយោគដោយមានការជ្រើសរើស និងលើកកំពស់ប្រសិទ្ធភាពវិនិយោគជាដើម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ១២ មិថុនា នៅខេត្ត Bac Giang នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត Bac Giang អំពីស្ថានភាពនិងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ និងសេចក្តីសម្រេចចិត្តនៃមហា សន្និបាតលើកទី១៩នៃគណៈកម្មាធិការបក្សខេត្ត Bac Giang។
អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យខេត្ត Bac Giang ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល; ទាក់ទាញការវិនិយោគដោយមានការជ្រើសរើស និងលើកកំពស់ប្រសិទ្ធភាពវិនិយោគជាដើម។ ជាមួយគ្នានោះ ខេត្តត្រូវមានការអភិវឌ្ឍយ៉ាងទូលំទូលាយលើវិស័យសេដ្ឋកិច្ច ក្នុងនោះឧស្សាហកម្មជាកម្លាំងចលករសំខាន់ កសិកម្មជាមូលដ្ឋានគ្រឹះសម្រាប់ការធានា ហើយសេវាកម្មគឺជាលក្ខខណ្ឌនៃកម្លាំងចលករ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត Bac Giang ផ្តោតសំខាន់លើការកសាងក្បាលម៉ាស៊ីនដែលបំព្រួញ ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព៕