នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទប្រកាសផែនការមេខេត្ត Tay Ninh ដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០

(VOVWORLD) - នារសៀលថ្ងៃទី ៥ ឧសភា នៅខេត្ត Tay Ninh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការមេខេត្ត Tay Ninh ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទប្រកាសផែនការមេខេត្ត Tay Ninh ដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងសន្និសីទប្រកាសផែនការមេខេត្ត Tay Ninh (រូបថត៖ TTXVN)

ផែនការមេកំណត់ទិសដៅដល់ឆ្នាំ ២០៣០ ខេត្ត Tay Ninh   ក្លាយជាតំបន់ដែលមានការអភិវឌ្ឍយ៉ាងស្វាហាប់ អរិយធម៌ មានបរិយាកាសរស់នៅល្អ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ហើយក្លាយជាតំបន់ដែលមានតម្លៃគួរជាទីរស់នៅ; ចក្ខុវិស័យដល់ឆ្នាំ ២០៥០  Tay Ninh នឹងក្លាយជាខេត្តមួយដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយផ្អែកលើឧស្សាហកម្មស្អាត និងកសិកម្មបច្ចេកវិទ្យាខ្ពស់។

ថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តផែនការមេប្រកបដោយលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាព ខេត្ត Tay Ninh ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្ត “១ ផ្តោតសំខាន់,  ២ បង្កើន និង ៣ ជំរុញ”។ ក្នុងនោះ "១ផ្តោតសំខាន់" គឺការកៀងគរ និងប្រើប្រាស់ធនធានផ្លូវច្បាប់ទាំងអស់ប្រកប ដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់កត្តាជំរុញកំណើនប្រពៃណី អភិវឌ្ឃន៍ទៅលើកត្តាជំរុញកំណើនថ្មី។ "២ បង្កើន" រួមមាន: ការបង្កើនការវិនិយោគនិងការអភិវឌ្ឍកត្តាមនុស្ស; បង្កើនទំនាក់ទំនងការតភ្ជាប់ក្នុងស្រុក តំបន់  និងអន្តរជាតិ។ “បីជំរុញ” រួមមានៈ ជំរុញការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដែលស៊ីសង្វាក់គ្នា និងទូលំទូលាយ។ ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីបម្រើការកែច្នៃ ការផលិត   និងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់តំបន់ និងពិភពលោក។ ជំរុញការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានការច្នៃប្រឌិតក្នុងផលិតកម្ម និងអាជីវកម្ម បង្កើតការងារ និងជីវភាពរស់នៅប្រកបដោយស្ថិរភាព និងអភិវឌ្ឍន៍សម្រាប់ប្រជាជន។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Tay Ninh តែងតែបង្កើតគំនិតអភិវឌ្ឍន៍របស់ខ្លួន និងបង្កើនធនធានផ្ទៃក្នុង។ ជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ទីតាំងតភ្ជាប់ជាមួយតំបន់ទាំង មូល។ ផ្តល់អាទិភាពដល់ការបែងចែកធនធានដើម្បីធ្វើសមកាលកម្ម និងអនុវត្តលំហអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន សេដ្ឋកិច្ចកសិកម្ម និងទេសចរណ៍ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចវិលជុំ។

ទន្ទឹមនឹងនោះ ជំរុញការកែទម្រង់បែបបទរដ្ឋបាល និងកែលម្អបរិយាកាសវិនិយោគ; រៀបចំផែនការបច្ចេកទេសឯកទេសបានល្អ រៀបចំគម្រោង និងវិស័យនានាដែលអំពាវនាវឱ្យមានការវិនិយោគ ដើម្បីស្វាគមន៍អ្នកវិនិយោគ ជាពិសេសវិនិយោគិនធំៗដែលមានសក្តានុពល។ លោកនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថា Tay Ninh ត្រូវផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍយ៉ាងខ្លាំងក្លា នូវប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្លាស់ប្តូរគំរូកំណើន កសាងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល; ពង្រឹងសមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ គ្រប់គ្រងធនធាន និងការពារបរិស្ថាន...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ