នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមហ៊ុន Samsung

(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែកក្កដា នៅរដ្ឋធានីសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Lee Jae Yong ប្រធានក្រុមហ៊ុន Samsung Group។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមហ៊ុន Samsung  - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក Lee Jae Yong ប្រធានក្រុមហ៊ុន Samsung Group (រូបថត៖ VOV)

នៅទីនេះ ប្រធានក្រុមហ៊ុន Samsung បានឲ្យដឹងថា ក្នុងនាមជាអ្នកវិនិយោគបរទេសដ៏ធំបំផុតរបស់វៀតណាម និងជាអ្នកនាំចេញធំបំផុតរបស់វៀតណាម Samsung ប្តេជ្ញាចិត្តជានិច្ចក្នុងការរួមដំណើរជាមួយវៀត ណាមក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាពិសេស Samsung គ្រោងនឹងវិនិយោគយ៉ាងខ្លាំងក្លាក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីធ្វើឲ្យរោងចក្រនៅប្រទេសវៀតណាមក្លាយជាមូលដ្ឋានផលិតម៉ូឌុលអេក្រង់ ដ៏ធំបំផុតរបស់ក្រុមនៅទូទាំងពិភពលោក។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា Samsung នឹងបន្តពង្រីកការវិនិយោគ ពង្រីកទីផ្សារ ធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តភ្ជាប់ ដោយចាត់ទុកវៀតណាមជាមូលដ្ឋានផលិតកម្មយុទ្ធសាស្ត្រ ស្រាវជ្រាវ-អភិវឌ្ឍន៍ និងផលិតផលិតផលសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Samsung បង្កើនអត្រាការធ្វើមូលដ្ឋានីយកម្ម និងគាំទ្រវៀតណាមពង្រឹងសមត្ថភាពអាជីវកម្មក្នុងស្រុកបន្ថែមទៀតដើម្បីអាចចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែសង្វាក់តម្លៃរបស់ក្រុមហ៊ុន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យផ្សព្វផ្សាយសកម្មភាពនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Samsung នៅទីក្រុងហាណូយ; ឧបត្ថម្ភការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យដែលកំពុងរីកចម្រើន គាំទ្រវៀតណាមក្នុងការជំរុញការចាប់ផ្តើមអាជីវកម្ម ការស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ