នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Can Tho បន្ទាប់ពីកិច្ចប្រជុំលើកទី ៥ នៃរដ្ឋសភា
(VOVWORLD) - ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជូនដំណឹងដល់ម្ចាស់បោះឆ្នោតទីក្រុង Can Tho អំពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភានាពេលថ្មីៗនេះ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Can Tho បន្ទាប់ពីកិច្ចប្រជុំលើកទី ៥ នៃរដ្ឋសភា។ រូបថត៖ VGP/Nhat Bac |
នាព្រឹកថ្ងៃទី ៨ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Can Tho បន្ទាប់ពីសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាលទី ១៥។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជូនដំណឹងដល់ម្ចាស់បោះឆ្នោតទីក្រុង Can Tho អំពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភានាពេលថ្មីៗនេះ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបទៅនឹងមតិរបស់ម្ចាស់ឆ្នោត និងស្នើឲ្យគ្រប់ថ្នាក់ និងផ្នែកទាំងអស់ បន្តបូកសរុប បកស្រាយ ស្រូបយក និងដោះស្រាយសំណើ ក៏ដូចជាអនុសាសន៍របស់ម្ចាស់ឆ្នោត។
នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Le Phuoc Tho អតីតសមាជិកការិយាល័យនយោបាយ អតីតលេខាគណៈកម្មាធិការមជ្ឈិមបក្ស អតីតប្រធានគណៈចាត់តាំងមជ្ឈិម ដែលបានទទួលមរណៈភាពនៅវេលាម៉ោង ១ និង ៤៦ នាទី ថ្ងៃទី ៦ ខែកក្កដា៕