នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតនិងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Aeon (ជប៉ុន)

(VOVWORLD) -  នារសៀលថ្ងៃទី ២០  ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Kunio Umeda ដើម្បីផ្លាស់ប្តូរលើវិធានការមួយចំនួនក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតនិងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Aeon  (ជប៉ុន) - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Kunio Umeda 

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ដែលបានអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូល G20 និងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅចុងខែមិថុនានេះ។ ដំណើរទស្សនកិច្ចធ្វើឡើងនៅក្នុងបរិបទនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅមួយ រវាងវៀតណាមនិងជប៉ុនដែលកំពុងអភិវឌ្ឍយ៉ាងល្អនៅក្នុងគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីលោក  Nguyen Xuan Phuc បានសង្ឃឹមថា លោកឯកអគ្គរដ្ឋទូត នឹងសហការយ៉ាងល្អជាមួយភាគីវៀតណាម ដើម្បីដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីទទួលបានលទ្ធផលល្អបំផុត រួមចំណែកនាំមកនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរឡើងកំពស់ថ្មីក្នុងគ្រប់វិស័យ ក្នុងនោះមានសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគផងដែរ។

ចំណែកឯឯកអគ្គរដ្ឋទូតលោក Kunio Umeda បានលើកឡើងថា សហគ្រាសជប៉ុនចង់ពង្រីកការវិនិយោគរបស់ខ្លួននៅវៀតណាម ដែលជាប្រទេសមួយមានសក្តានុពលសម្រាប់ការអភិវឌ្ឍនិងតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន។ លោក ឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីបញ្ហាជាក់ស្តែងមួយចំនួន ដែលត្រូវដោះស្រាយក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចំពោះវិស័យមួយចំនួន ដូចជា ការអប់រំ ការបណ្តុះបណ្តាល ការវិនិយោគនិងពាណិជ្ជកម្មជាដើម។

ក៏នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន AEON (ជប៉ុន) និងជាអគ្គនាយក AEON MALL Vietnam។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះសកម្មភាពរបស់ AEON នៅវៀតណាម ព្រមទាំងសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុននេះ នឹងបន្តធ្វើការវិនិយោគយ៉ាងខ្លាំងក្លានៅវៀត ណាមនិងប្រើប្រាស់ផលិតផលវៀតណាមឲ្យបានច្រើនថែមទៀត។

នាយកប្រតិបត្តិ AEON លោក Yi-o-mou-ra បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុននឹងបង្កើនការនាំចូលទំនិញពីវៀតណាមមកទ្វេដងរហូតដល់ ៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ក្នុងបរិបទដែល វៀតណាមមានសក្តានុពលជាច្រើនដើម្បីក្លាយជាអ្នកផ្គត់ផ្គង់អាហារមានគុណភាពសម្រាប់អតិថិជនជប៉ុន។ តួរលេខនេះទំនងនឹងកើនឡើងរហូតដល់ ១ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៥ ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ