នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូនានា
(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ ទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូចិន កូរ៉េខាងត្បូង និងអង្គការសហប្រជាជាតិ (UN)។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ (រូបថត៖ VGP/Nhat bac) |
នៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងដៃគូ បានពិនិត្យ និងកំណត់ទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ។ បណ្ដាដៃគូបានអះអាងនូវការយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងជាមួយអាស៊ាន ហើយបានសន្យាបន្តរួមដំណើរជាមួយអាស៊ាន ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាសាកល្បង រួមចំណែកកសាងរចនាសម្ព័ន្ធតំបន់បើកចំហរ បរិយាប័ន្ន តម្លាភាព លើកកម្ពស់ច្បាប់អន្តរជាតិ ជាមួយអាស៊ានដើរតួនាទីជាមជ្ឈភាព៕