នាយករដ្ឋមន្ត្រី Binali Yildirim មានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងវៀតណាម-ទួរគី
(VOVWORLD) -ទំនាក់ទំនងរវាងវៀតណាមជាមួយទួរគីគឺមិនមានឧបសគ្គទេហើយថែមទាំងមាន ឱកាសនិងសក្កានុភាពជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទៀតផង។
នាយករដ្ឋមន្ត្រី Binali Yildirim មានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងវៀតណាម-ទួរគី |
នេះជាការអះអាង របស់នាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim ក្នុងការឆ្លើយសំភាសន៍របស់អ្នកយក ព័ត៌មានទីភ្នាក់ងារសារព័ត៌មាននាថ្ងៃទី២៣សីហា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាម តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤សីហឆ្នាំ២០១៧។ យោងតាមនា យករដ្ឋមន្ត្រីលោក Binali Yildirim ទួរគីនិងវៀតណាមមានលក្ខណៈស្រដៀងគ្នាជា ច្រើន តាមនោះ គោលដៅលើកកំពស់តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់៤ ពាន់លានដុល្លារនាឆ្នាំ ២០២០គឺត្រូវបានគណៈកម្មការចម្រុះនៃប្រទេសទាំងពីរឯក ភាពនាំចេញនាខែកក្កដាកន្លងទៅនោះ គឺអាចសម្រេចបានទាំងស្រុងដែរ។ ក៏តាម លោករូបនេះ ដើម្បីទទួលបានគោលដៅនេះ ប្រទេសទាំងពីរគប្បីជម្រុញរាល់សកម្ម ភាពពន្លឿនពាណិជ្ជកម្មនិងជៀសវាងការបង់ពន្ធទ្វេដង។ ក៏តាមលោក នាយករដ្ឋមន្ត្រីរូបនេះ សហគ្រាសនានារបស់ទួរគីអាចមកស្វែងរកនិងសហប្រតិបត្តិ ការវិនិយោគជាមួយវៀតណាមលើវិស័យជាច្រើន ដូចជា ទេសចរណ៍ ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ និងអប់រំជាដើម។ លើវិស័យគោលនយោបាយកិច្ចការ បរទេស នាយករដ្ឋមន្ត្រី លោក Binali Yildirim អះអាងថា ទួរគីគាំទ្រវៀតណាមចុះ ឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១ ព្រមទាំងស្នើឲ្យវៀតណាម គាំទ្រទួរគីចុះឈ្មោះចូលក្នុង ក្រុមប្រឹក្សាប្រតិបត្តអង្គការវប្បធម៌ អប់រំនិងវិទ្យាសាស្ត្ររបស់អ.ស.ប អាណត្តិ ២០១៧-២០២១ផងដែរ៕