នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់នៅឡាវ
(VOV)_បន្តកម្មវិធីចូលរួមសន្និសីទជាន់ខ្ពស់នៅទីក្រុងវៀងច័ន្ទ ( ឡាវ) នាព្រឹកថ្ងៃ
ទី ១៣ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានរួមជាមួយ
នាយក រដ្ឋមន្ត្រី នៃបណ្ដាប្រទេស កម្ពុជា ថៃ អនុប្រធានាធិបតីមីយ៉ាន់ម៉ា និងអគ្គលេខា ធិការអាស៊ាន បានអញ្ជើញចូលរួម សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិ
ការសេដ្ឋកិច្ច Ayeyawadi – Chao Phraya – Mekong លើកទី ៥ ( ACMECS 5) ។ ថ្លែង
មតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចាត់ទុកថា÷
ទន្ទឹមនឹងបណ្ដាលទ្ធផលដែលទទួលបាននោះ គឺក្នុងស្ថានភាពជាក់ស្ដែង កម្មវិធីសហ ប្រតិបត្តិការ ACMECS ពុំទាន់បានអនុវត្ត ឬ ពុំទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ។
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា÷
“ ដើម្បី ACMECS ពង្រីកសក្ដានុភាពរបស់ខ្លួន ជាការពិតប្រកដនិង ដើរតួនាទី
សំខាន់ ក្នុងដំណើការធ្វើសមាហរណកម្មក្នុងតំបន់ ក៏ដូចជា ការអភិវឌ្ឍន៍របស់ប្រ
ទេស និមួយៗ ខ្ញុំចាត់ទុកថា÷ កិច្ចសហប្រតិបត្តិការ ACMECS ក្នុងដំណាក់កាលថ្មី ត្រូវឆ្ពោះទៅគោលដៅស្នូលចំនួន៣÷ ទី១គឺ បង្កើនចរិតលក្ខណះប្រកួតប្រជែងរបស់ ប្រទេសជាសមាជិកនានា ។ទីពីរគឺជួយឧបត្ថម្ភដំណើការបង្កើតសហគមន៍សេដ្ឋកិច្ច អាស៊ាន នាឆ្នាំ ២០១៥។ ទី៣គឺ ធានាការអភិវឌ្ឍន៍ចីរភាពក្នុងតំបន់។”
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់នៅឡាវ(internet) |
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចាត់ទុកថា÷បណ្ដា កម្មវិធីសហប្រតិបត្តិការACMECS ត្រូវប្រមូលផ្តុំចូលក្នុងបញ្ហាស្នូល ទាក់ទិនដល់
ការ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ បង្កើនជាង
ទៀតការតភ្ជាប់ក្នុងតំបន់…ជាដើម។
វាយតំលៃខ្ពស់ចំពោះបណ្ដាការផ្តួចផ្តើមគំនិតថ្មីរបស់វៀតណាម អំពីបណ្ដា
សកម្មភាពសហប្រតិបត្តិការក្នុងអនាគត របស់ ACMECS បណ្ដាថ្នាក់ដឹកនាំចូល រួមសន្និសីទបានអនុម័តលើសេចក្ដីថ្លែងមការណ៍ ទីក្រុងវៀងច័ន្ទ និងកម្មវិធីធ្វើស
កម្មភាព ACMECS ដំណាក់កាល ២០១៣-២០១៥ ទៀតផង។
ក៏ក្នុងព្រឹកថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជា
មួយ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra និងអនុប្រធានាធិបតីមី
យ៉ាន់ម៉ា Sai Mauk Kham។
នាយករដ្ឋមន្ត្រី Nguyen Tan Dung និង នាយករដ្ឋមន្ត្រី Yingluck Shinawatra បានឯកភាពថា÷ នឹងបញ្ជាណែនាំក្រសួងការបរទេសនៃប្រទេសទាំងពីរ កសាង
ដំណើការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាមថៃ និងជំរុញយន្តការប្រជុំ
គណះ កម្មាធិការចំរុះទ្វេភាគី នៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៣នេះ។ នាយករដ្ឋមន្ត្រី ទាំងពីររូប ក៏បានឯកភាពអំពីការចាំបាច់ក្នុងការធានាបរិស្ថាន និងសន្តិសុខប្រភព
ទឹកទន្លេមេគង្គ ក៨ដូចជា បន្តរួមសហការ និងគាំទ្រគោលជំហររួមរបស់អាស៊ាន ដូចជានៅក្នុងសេចក្ដីថ្លែងការណ៍ ៦ខ អំពីបញ្ហាសមុទ្រខាងកើត…ជាដើម។ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា÷វៀតនាមយកចិត្តទុកដាក់ជាច្រើន ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិ
បត្តិការជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា។ បញ្ជប់សន្និសីទជាន់ខ្ពស់នានា នៅវៀងច័ន្ទប្រកបដោយជោគជ័យ នារសៀល
ថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញទៅទស្សនា និងទៅបំពេញ ការងារ នៅខេត្តមួយចំនូននៅភាគខាងជើងប្រទេសឡាវ៕