នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៧
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៧ (Image: VNA) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Tun
Abdul Razak នាថ្ងៃទី២០វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
អញ្ចើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី
២៧និងសន្និសីទជាន់ខ្ពស់ទាក់ទិននានាដែលបានរៀបចំនៅរដ្ឋធានី Kuala Lumpur
របស់ម៉ាឡេស៊ី។
គណៈប្រតិភូវៀតណាមចូលរួមសន្និសីទលើកនេះសំដៅបន្តអនុវត្តគោល
មាគ៌ាកិច្ចការបរទេសឯករាជ្យម្ចាស់ការដើម្បីសន្តិភាពសហប្រតិបត្តិការអភិវឌ្ឍន៍
ពហុភាគីពហុបែបបនីយកម្មអន្តរជាតិម្ចាស់និងសកម្មសមាហរណកម្មអន្តរជាតិ
រួមចំណែកជំរុញអាស៊ានចងសម្ព័ន្ធជិតស្និទ្ធនិងប្រសិទ្ធិភាពជាងទៀតទន្ទឹមនឹង
នោះពង្រឹងនិងពង្រីកសាមគ្គីភាពឯកភាពក៏ដូចជាតួនាទីសំខាន់របស់អាស៊ាន
ក្នុងការធានាសន្តិភាពសន្តិសុខសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់។
ក្នុងឱកាសនេះដែរ វិទ្យុសម្លេងវៀតណាមបានមានអត្ថបទសសេរក្រោមចំណង
ជើងថា អាស៊ានឆ្ពោះទៅគោលដៅអភិវឌ្ឍន៍និរន្តរភាព សូមអញ្ចើញលោក
អ្នកនាងតាមដានស្ដាប់៕