នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang
(VOVworld) – នារសៀលថ្ងៃទី ៧ មករា ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha
Giang (ភាគខាងជើងវៀតណាម) នៅទស្នាក់ការរដ្ឋាភិបាលនាយករដ្ឋមន្ត្រី វៀតណាម
លោក Nguyen Tan Dung បានស្នើថា៖ ថ្នាក់ដឹកនាំខេត្ត Ha Giang ត្រូវច្បាមជាប់សេចក្តី
សម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្សនិងសេចក្តីសម្រេចចិត្តនៃមហា
សន្និបាតខេត្តដើម្បីប្រមូលផ្តុំប្រភពកំលាំងទៅលើបណ្ដាវស័យដែលខេត្តមានសក្តានុ
ភាពសំដៅអភិវឌ្ឍន៍ចីរភាពបន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនរួមជាតិ
ខេត្តអនុវត្តវិធានការណ៍កាត់បន្ថយភាពក្រីក្រដោយប្រសិទ្ធភាពតភ្ជាប់នឹង ការកសាង
ជនបទថ្មី ។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើថ្នាក់ដឹកនាំខេត្ត Ha
Giang យកចិត្តទុកដាក់ដល់សកម្មភាពនិងយន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន
ជាមួយចិនឲ្យខ្លាំងក្លាថែមទៀត ដោយឈរលើស្មារតីសហប្រតិ បត្តិការ មិត្តភាព មានផលប្រយោធន៍ដូចគ្នាការពារព្រំដែនរឹមាំអធិបតេយ្យភាពបូរណភាពដែនដី។ ក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងថ្នាក់ដឹកនាំនៃបណ្ដា
ក្រសួងផ្នែកបានផ្តល់មតិជាក់ស្តែងចំពោះសំណើរលើកឡើងរបស់ថ្នាក់ដឹកនាំ
ខេត្ត Ha Giang អំពីដំណោះស្រាយកាលំបាកសំរាប់ស្រុកព្រំដែននានា៕
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung និងថ្នាក់ដឹកនាំនៃបណ្ដា ក្រសួងផ្នែកបានផ្តល់មតិជាក់ស្តែងចំពោះសំណើរលើកឡើងរបស់ថ្នាក់ដឹកនាំ ខេត្ត Ha Giang អំពីដំណោះស្រាយកាលំបាកសំរាប់ស្រុកព្រំដែននានា៕ (Image: Internet) |