នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ
(VOV)_នាថ្ងៃទី ១៨ ធ្នូ នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) នាយករដ្ឋ
មន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ឧបនាយករដ្ឋមន្ត្រី Vu Van Ninh និងថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ន ទាក់ទិននានា បានមានជំនួបធ្វើការជាមួយ ថ្នាក់ដឹកនាំទីក្រុងហូជីមិញ សម្ព័ន្ធសមាគមអចលនវត្ថុទី
ក្រុង និងថ្នាក់ដឹកនាំធនាគារពាណិជ្ជកម្មមួយចំនួន សំដៅស្វែងរក ដំណោះ ស្រាយកាត់ បន្ថយការលំបាក អោយទីផ្សារអចលនវត្ថុ និងដោះស្រាយប្រាក់បំណុលអាក្រក។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា÷ រដ្ឋាភិបាល
នឹង ប្រមូលផ្តុំ ដោះស្រាយបញ្ហានេះភ្លាម ពីដើមឆ្នាំ ២០១៣នេះ ដោយបណ្ដាដំណោះ ស្រាយសរុប នៅចំពោះមុខ និងយូរអង្វែង។ រួមជាមួយការជួយឧបត្ថម្ភ បង្កលក្ខណះ របស់រដ្ឋ នាយករដ្ឋមន្ត្រីបានចាត់ទុកថា÷ បណ្ដាវិនិយោគិនក៏ត្រូវរៀបចំរចនាសម្ព័ន្ធ
ឡើងវិញ កែលំអរផលិតផល បញ្ចុះតំលៃ អោយសមស្របជាមួយគំរោងការនិងទីផ្សារ។ នាយករដ្ឋមន្ត្រីបានស្វាគមធនាគារពាណិជ្ជកម្មមួយចំនួន បានមានផែនការបញ្ចុះការ
ប្រាក់ជាក់ស្ដែង ក្នុងវិស័យអចលនវត្ថុ ពិសេសគឺ ចំពោះបញ្ហាផ្ទះស្នាក់នៅសង្គម បញ្ជា ណែនាំធនាគារជាតិ សម្រេចញគំរោងការដោះស្រាយបញ្ហាប្រាក់បំណុលអាក្រក ក្នុង
ខែមករាខាងមុខនេះ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា÷
“ ក្នុងចំនួនទឹកប្រាក់បំណុលអាក្រក ២០០ លានលានដុងនោះ គឺ ៧០%ត្រូវបានបញ្ជាំដោយអចលនវត្ថុ។ ដូច្នេះ យើងត្រូវរៀបចំរចនាសម្ព័ន្ធប្រាក់បំណុលឡើងវិញ ដោះស្រាយ និងប្រគល់សិទ្ធិអោយធនាគារពិនិត្យ និងកំណត់សម្រេច៕”
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung មានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ(http://truongtansang.net/) |