នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសម្តែងការគួរសមប្រធានរដ្ឋសភាព័រទុយហ្គាល់

(VOVworld)-បន្តសកម្ម​ភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ
សាធារណរដ្ឋព័រទុយហ្គាល់ នាថ្ងៃទី៣មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានអញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាព័រទុយ
ហ្គាល់ លោកស្រី Maria da Assunsao ។​នៅទីនេះ លោក Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា វៀតណាមនិងព័រទុយហ្គាល់ អាចជួយគ្នាទៅវិញទៅមកប្រកប
ដោយជោគជ័យ ក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងរដ្ឋសភានៃប្រទេស
ទាំង ពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរគណៈប្រតិភូ។

        លោកស្រីប្រធានរដ្ឋសភាព័រទុយហ្គាល់បានអះអាងថា រដ្ឋសភាព័រទុយ ហ្គាល់គាំទ្រចំពោះការដែល វៀតណាមបង្កើនទំនាក់ទំនងជាមួយ EU និងជម្រុញ ឲ្យសភាអឺរ៉ុបអនុម័តជាឯកឆ័ន្ទទៅលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីអំពីដៃគូ និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-EU ព្រមទាំងគាំទ្រការបញ្ចប់យ៉ាង ឆាប់ៗកិច្ចចរចារដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីវៀតណាម EU និងការដែល EU ទទួលស្គាល់បទដ្ឋានសេដ្ឋកិច្ចទីផ្សារ
សម្រាប់វៀតណាម។

        ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយឧបនាយករដ្ឋ
មន្ត្រីព័រទុយហ្គាល់ លោក Paolo Portas បើកសន្ទនាអង្គភាពអាជីវកម្មវៀតណាម
ព័រទុយហ្គាល់។ ស្តីអំពីទំនាក់ទំនងរវាងវៀតណាមជាមួយព័រទុយហ្គាល់ លោក
Nguyen Tan Dung បានលើកច្បាស់ថា៖

        “ខ្ញុំមានជំនួបចរចារប្រកបដោយជោគជ័យជាមួយថ្នាក់ដឹកនាំរបស់ព័រទុយ
ហ្គាល់។ ភាគីទាំងពីរបានឯកភាពថា តាមរយៈ៤០ឆ្នាំ ភាគីទាំងពីរទទួលបាន លទ្ធផលវិជ្ជមានជាច្រើន។ ភាគីទាំងពីរបានជឿជាក់ថា យោងតាមទំនាក់ទំនង និងក្របខ័ណ្ឌគតិយុត្តិដែលមានស្រាប់និងទើបនឹងបានចុះហត្ថលេខា វៀតណាម និងព័រទុយហ្គាល់អាចជម្រុញខ្លាំងតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីពី ៣៥០ លាន ដល្លារអាមេរិកក្នុងឆ្នាំ២០១៤ ឡើងដល់១ពាន់លានដុល្លារអាមេរិកនាពេលខាង
មុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ