នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយ រដ្ឋមន្ត្រីការបរទេសស៊ីរីលង្កា Gamini Lakshman Peiris
នាព្រឹកថ្ងៃទី ១៨ កក្កដា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបជាមួយ រដ្ឋមន្ត្រីការបរទេសស៊ីរីលង្កា Gamini Lakshman Peiris ដែលកំពុងមានដំណើរ បំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ចើញរបស់រដ្ឋមន្ត្រីការបរទេសវៀត
ណាម Pham Binh Minh។ នាយករដ្ឋមន្ត្រី Nguyen Tan Dung សង្កត់ធ្ងន់ថា វៀតណាម និងស៊ីរីលង្កាមានទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរពីយូរអង្វែង។ វៀតណាមគោរព និងមានគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយស៊ីរីលង្កា កាន់តែ
ជាក់ស្ដែង មានប្រសិទ្ធភាពពី១ថ្ងៃទៅ១ថ្ងៃ ដើម្បីនាំមកនូវផលប្រយោជន៍អោយភាគី
ទាំងពីរ។ នាយករដ្ឋមន្ត្រីបានស្នើ រដ្ឋាភិបាលនៃប្រទេសទាំងពីរខំប្រឹងប្រែងអនុវត្តបណ្ដា ការព្រមព្រៀង ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពជាមួយជំរុញយ៉ាងខ្លាំង
កិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច…។
ល។នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានអះអាងថា៖វៀតណាមត្រៀមខ្លួនជាស្រេច ជួយជ្រោមជ្រែង ស៊ីរីលង្កា បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាស៊ាន។ នាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវគោលបំណងថា៖ ស៊ីរីលង្កាគាំទ្រសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត រាល់ការប្រជែងដណ្ដើម រវាងភាគីនានា ត្រូវ
ការដោះស្រាយដោយសន្តិវិធីដោយផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ពិសេសគឺ
សន្ធិសញ្ញាអំពីច្បាប់សមុទ្រនាឆ្នាំ ១៩៨២ របស់អង្គការសហប្រជាជាតិដែរ។
រដ្ឋមន្ត្រីការបរទេសស៊ីរីលង្កា Gamini Lakshman Peiris បានអះអាងថា៖ជាសមាជិក មួយក្នុងចំណោមបណ្ដាសមាជិកបង្កើតសន្ធិសញ្ញាអំពីច្បាប់សមុទ្រ ស៊ីរីលង្កាគាំទ្រ បណ្ដាគោលការណ៍ អំពីការធានាសន្តិសុខ និងសេរីភាពនាវាចរណ៍ ដោះស្រាយ បណ្ដាការប្រជែងដណ្ដើមគ្នាលើសមុទ្រខាងកើត ដោយសន្តិវិធី ដោយផ្អែកទៅលើ ការគោរពច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីការបរទេសស៊ីរីលង្កា មានគោលបំណងបើក ទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើគ្រប់វិស័យ ពិសេសគឺវិស័យរុករក ធ្វើអាជីវកម្មប្រេង ឧស្ម័ន កសិកម្ម ទេសចរណ៍ …ជាដើម៕