នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយប្រធានដំណាងគណះកម្មាធិការពាណិជ្ជកម្មអាមេរិក
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ
ប្រធានដំណាងគណះកម្មាធិការពាណិជ្ជកម្មអាមេរិក |
(VOV)_នាថ្ងៃទី២ ធ្នូ នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត និងជាប្រធានដំណាងគណះកម្មាធិការពាណិជ្ជកម្មអាមេរិក Michael B.G Froman ដែលកំពុងមានដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វីក (TPP) ជាគ្រិះដ្ឋានសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីនានា ដែលក្នុងនោះមានវៀតណាមនិងអាមេរិក។ លោកនាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ថា៖ ជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី វៀតណាមជានិច្ចកាលអនុវត្តនូវការសន្យា សកម្មអនុវត្តនូវខឿនសេដ្ឋកិច្ចទីផ្សារ ធ្វើសមាហរណកម្មជ្រាលជ្រៅនិងបើកទូលាយទៅក្នុងខឿនសេដ្ឋកិច្ចសកល ដើម្បីអភិវឌ្ឍន៍លឿននិងចីរភាព៕