នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនានាយករដ្ឋមន្ត្រីឡាវ។

នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនានាយករដ្ឋមន្ត្រីឡាវ។ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនានាយករដ្ឋន្ត្រីឡាវលោក Thongsing Thammavong។ (vov.vn)



        VOV-នារសៀលថ្ងៃទី៨កក្កដានៅខេត្ត Nghe An នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានទទួលជួបសន្ទនានាយករដ្ឋន្ត្រីឡាវលោក Thongsing
Thammavong។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថានឹងបន្តបញ្ជាបណ្ដាស្ថាប័ន
មានសម័ត្ថកិច្ចនៃប្រទេសទាំងពីរសហការជិតស្និទ្ធដើម្បីសំរេចគំរោងការបង្កើត
និងសាងសង់ខ័ណ្ឌសីមាបង្គោលព្រំដែនរវាងប្រទេសទាំងពីរនាឆ្នាំ២០១៤។
នាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong បានអះអាងថា​បក្សរដ្ឋរដ្ឋាភិបាលនិង
ប្រជាជនឡាវនឹងបន្តរួមជាមួយបក្សរដ្ឋរដ្ឋាភិបាលនិងប្រជាជនវៀតណាមពូនជ្រំ
ចំណងមិត្តភាពដ៏មហិមារ ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យឡាវ-វៀតណាម។​ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរបណ្ដា
បញ្ហាទ្វេភាគីនិងអន្តរជាតិដែលប្រទេសទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ