នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមពិធីបើកសម្ពោធន៍រោងចក្រទឹកដោះគោម្សៅសំរាប់កុមារ
(VOV)_នាព្រឹកថ្ងៃទី២២មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បាន អញ្ជើញចូលរួមពិធីបើកសម្ពោធន៍រោងចក្រទឹកដោះគោម្សៅសំរាប់កុមារ ចំណុះក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម( Vinamilk) នៅខេត្ត Binh Duong ( ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីNguyen Tan Dung បាន
វាយតំលៃខ្ពស់ចំពោះ ការខំប្រឹងប្រែងរបស់សមូហភាពកម្មាភិបាល បុគ្គលិក កម្មករក្រុមហ៊ុន Vinamilk ដែលបានខំប្រឹងប្រែងដោយឥតឈប់ឈរ ធ្វើអោយ Vinamilk
ក្លាយ ទៅជាចំណុចភ្លឺនៃចំណោមអង្គភាពអាជីវកម្មក្នុងប្រទេសធ្វើ សកម្មភាពប្រកប ដោយប្រសិទ្ធិភាព បង់ថវិការដ្ឋយ៉ាងច្រើនពី១ថ្ងៃទៅ១ថ្ងៃ÷
“ ការកសាងរោងចក្រម្សៅទឹកដោះគោវៀតណាម ដោយ Vinamilk ជាម្ចាស់ វិនិយោគិន ជានិមិត្តសញ្ញាដ៏រស់រវើក ជាក់ស្ដែងក្នុងការប្តេជ្ញាអនុវត្តផែនការអភិវឌ្ឍន៍ ផ្នែកឧស្សាហកម្មកែច្នៃម្សៅទឹកដោះគោរបស់វៀតណាម។ តាមនោះ លើកទឹកចិត្ត
ការអភវិឌ្ឍន៍ បណ្ដាផ្នែកឧស្សាហកម្មកែច្នៃ បំរើការប្រើប្រាស់របស់ប្រជាជន និងធ្វើ
អាជីវកម្ម បណ្ដាប្រភពវត្ថុធាតុដើមក្នុងប្រទេសទៀតផង។”
|
ពិធីបើកសម្ពោធន៍រោងចក្រទឹកដោះគោម្សៅសំរាប់កុមារ (http://truongtansang.net/) |