នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំឡាវ
|
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំឡាវ |
(VOV)_បន្ទាប់ពីពេលមកដល់ទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) អញ្ជើញចូលរួមសន្និ
សីទកំពូលអាស៊ាន និងសន្និសីទទាក់ទិននានា នារសៀលថ្ងៃទី៦ កញ្ញា នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក
Thongloun Sisoulith។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀត
ណាមគាំទ្រឡាវ សម្រេចតួនាទីជាប្រធានសន្និសីទកំពូលអាស៊ាន និងសន្និសីទទាក់ទិន
នានា រួមចំណែកពង្រឹងចំណងសាមគ្គីភាពរបស់អាស៊ាន ដើម្បីសន្តិភាព កិច្ចសហប្រតិ
បត្តិការ និងអភិវឌ្ឍន៍ របស់តំបន់និងពិភពលោក។ នៅទីនេះ ភាគីទាំងពីរបាន
សម្ដែងនូវក្តីសប្បាយរីករាយ ចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងសហ
ប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឯកភាពជំរុញខ្លាំងកិច្ចសហ
ប្រតិបត្តិការនានា ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។
ក៏ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសម្ដែងការ
គួរសម អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith ប្រធានរដ្ឋ
សភាឡាវ លោកស្រី Pany Yathotou ផងដែរ៕