នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip |
(VOVworld)-នៅក្នុងជំនួបជាមួយប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia
លោក Vojtech Filip នារសៀកលថ្ងៃទី២៩តុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានស្វាគមន៍លោក Vojtech Filip ដែលបានមកវៀត
ណាមពិភាគ្សាលើ បញ្ហាសំខាន់ៗជាមួយបក្សកុម្មុយនិស្តវៀតណាម។ លោក
Nguyen Xuan Phuc មាន បំណងថា គណៈបក្សកុម្មុយនិត្តឆែក- Moravia រដ្ឋសភា
និងរដ្ឋាភិបាលឆែក បន្តផ្តោតការយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់ នៅនិងបំពេញការងារនៅឆែក
ព្រមទាំងពង្រីកតួនាទីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិ ការនិងមិត្តភាពរវាងប្រជា
ជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ ប្រធានគណៈបក្សកុម្មុយនិត្តឆែក- Moravia លោក Vojtech Filip ឲ្យ
ដឹងថា ក្នុងដំណើរទស្សនកិច្ចវៀតណាមលើកនេះ មានអង្គភាពអាជីវកម្មមួយចំនួន
របស់ឆែក មកស្វែងរកឱកាសសហប្រតិបត្តិការជាមួយក្រុមហ៊ុន តំបន់នានានៅវៀត
ណាម។ ឈរ លើមូលដ្ឋាននៃទំនាក់ទំនងប្រពៃណីរវាងបក្សទាំងពីរ ប្រជាជននៃ
ប្រទេសទាំងពីរ លោក Vojtech Filip បានស្នើឲ្យភាគីទាំងពីរបន្តជម្រុញការជួបប្រា
ស្រ័យប្រជាជន តាម នោះ បង្កើនការយល់ដឹងទៅវិញទៅមករវាងប្រទេសជាតិទាំង
ពីរ៕