នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធ ក្រុមហ៊ុនធំនៅ APEC

(VOVWORLD) - នារសៀលថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹក នាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗដែលកំពុងចូលរួមសន្និសីទកំពូលសហក្រិន APEC។ 
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធ ក្រុមហ៊ុនធំនៅ APEC - ảnh 1 នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធ ក្រុមហ៊ុនធំនៅ APEC

(VOVworld) – នារសៀលថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹក នាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗដែលកំពុងចូលរួមសន្និសីទកំពូលសហក្រិន APEC។ ក្នុងជំនួប សន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនបណ្តាញអាគ្គិសនីខាងត្បូងរបស់ចិនលោក Li Ching Quay នាយករដ្ឋមន្ត្រីរដ្ឋាភិបាល

វៀតណាមបានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងការដាក់ឲ្យដំណើរការក្រុមម៉ាស៊ីនលេខ ១ នៃរោងចក្រអគ្គិសនី Vinh Tan ទី ១ នាខែមិថុនាឆ្នាំ ២០១៨ ខាងមុខ។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានក្រឹនរំលឹក សម្ព័ន្ធក្រុមហ៊ុនឲ្យគប្បីយកចិត្តទុកដាក់ដល់កិច្ចការពារបរិស្ថានក្នុងដំណើរការកសាងនិង ដាក់ឲ្យដំណើរការរោងចក្រគ្គិសនីនៅវៀតណាម។ ក្នុងជំនួបសន្ទនាជាមួយប្រធានសម្ព័ន្ធ ក្រុមហ៊ុនឧស្សាហកម្មធ្ងន់ជប៉ុន  Mitsubishi លោក Omiya Hideaki នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យ Mitsubishi បើកទូលាយការវិនិយោគលើបណ្ដាគំរោងការណ៍បច្ចេកវិទ្យាខ្ពស់នៅវៀតណាមក៏ដូចជាបង្កើនការបណ្តុះបណ្ដាលអ្នកបច្ចេកទេសនិងវិស្វករមានទេពកោសលរបស់វៀតណាមៀងដែរ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននៅក្នុងនិងក្រៅប្រទេសដែលធ្វើហិរញ្បទានសំរាប់សប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ