នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ១៦ ខែមេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអ៊ីរ៉ង់ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ។
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ - ảnh 1នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ 

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងអ៊ីរ៉ង់ ហើយអប់អរសាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាអ៊ីរ៉ង់។ លោក Nguyen Xuan Phuc ក៏បានស្នើរឱ្យបណ្តាក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធនានា ឆាប់អនុវត្តទិសដៅកិច្ចសហប្រតិបត្តិការដោយមានដំណោះស្រាយជាក់ស្តែងលើវិស័យ ទេសចរណ៍ រ៉ែ និងប្រេងឧស្ម័ន ព្រមទាំង ភាគីទាំងពីរខិតខំប្រឹងប្រែងដើម្បីនាំមកនូវទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងទៅដល់ ២ ពាន់លានដុលារអាមរិកដែរ។ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានគោលបំណងចង់ អ៊ីរ៉ង់ជួយគាំទ្រ និងបង្កលក្ខណះងាយ ស្រួលសំរាប់បណ្ដាសហគ្រាសធំរបស់វៀតណាមក្នុងការសិក្សាស្រាវជ្រាវ វិនិយោគ និងធ្វើអាជីវកម្មនៅអ៊ីរ៉ង់ ក៏ដូចជា សហការជាមួយវៀតណាមក្នុងការអភិវឌ្ឍការធ្វើនាវាចរណ៍   សាងសង់កំពង់ផែ ជាដើម។

ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani បានឲ្យដឹងថា អ៊ីរ៉ង់ក៏មានគោលបំណងចង់ សហការជាមួយវៀតណាមលើវិស័យបច្ចេកវិទ្យាព័ត៌មាន សន្តិសុខអ៊ីនធើណែត និង ការពារបរិស្ថាន។ ព្រមទាំង លោកស្នើឱ្យប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធបន្ថែមទៀត លើវិស័យ ហិរញ្ញវត្ថុ ធនាគារ ដើម្បីរួមចំណែកជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ