នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិននិងប្រធានាធិបតីប៊ុលហ្គារី

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិននិងប្រធានាធិបតីប៊ុលហ្គារី - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang

(VOVworld)-នារសៀលថ្ងៃទី១៤កក្កដា នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន
លោក Li Keqiang ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM) លើក
ទី១១នៅប្រទេសម៉ងហ្គោលី។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់
ទុក​ថា នាពេលខាងមុខ ប្រទេសទាំងពីរគប្បីរក្សាការជួបប្រាស្រ័យ សំដៅបង្កើន
ការយល់ដឹង ជឿជាក់នយោបាយទៅវិញទៅមក។​ស្តីពីបញ្ហាសមុទ្រ ខាងកើត នា
យករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើរឲ្យភាគីទាំងពីរ អនុ វត្តយ៉ាងត្រឹម
ត្រូវរាល់កិច្ចព្រមព្រៀងនិងមនសិការរួមរបស់ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ ព្រម
ទាំងអនុវត្តប្រកបដោយប្រសិទ្ធិភាពនិងពេញលេញ នូវ សេចក្តីថ្លែង ការស្តីពីការ
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅ​ការចុះហត្ថលេ
ខាយ៉ាងឆាប់ៗ ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)។ រីឯខ្លួនវិញ លោក
 Li Keqiang បានអះអាងថា បក្ស និងរដ្ឋាភិបាលចិនបានយក​ចិត្តទុកដាក់ការពង្រឹង
និងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់ វិស័យជាមួយវៀតណាម។

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិននិងប្រធានាធិបតីប៊ុលហ្គារី - ảnh 2
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិតីប៊ុលហ្គារី លោក Rosen Plevneliev


        នាពេលរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បាន
អញ្ជើញជួបសន្ទនាជាមួយប្រធានាធិតីប៊ុលហ្គារី លោក Rosen Plevneliev ដំដៅផ្លាស់
ប្តូរវិធានការជម្រុញថែមទៀតទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាតំបន់និង អន្តរជាតិ
ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ស្តីពីបញ្ហាសមុទ្រខាង កើត
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងក្តីសង្ឃឹមថា ប៊ុលហ្គារីបន្តម្ចាស់
ការរួមជាមួយ EU គាំទ្រទស្សនរបស់វៀតណាមនិងអាស៊ានអំពីការរក្សាសន្តិ ភាព
ស្ថិរភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយ ជម្លោះ
ដោយសន្តិវិធី ។ រីឯខ្លួនវិញ លោក Rosen Plevneliev បានសម្តែងនូវការព្រួយ បារម្ភអំពី
សភាពការណ៍នៅសមុទ្រខាងកើត អះអាងទស្សនរបស់ ប៊ុលហ្គារី និង EU ដោយ
លើកកំពស់ការយកច្បាប់ជាធំ ដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ