នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈបញ្ជាណែនាំជាតិស្តីពីការកសាងមណ្ឌលពិសេស
(VOVWORLD) -នាព្រឹកថ្ងៃទី១៨ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មាធិការបញ្ជាណែនាំ ជាតិទទួលបន្ទុកការកសាងអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស (ឬហៅថាមណ្ឌល ពិសេស) បានបើកកិច្ចប្រជុំដំបូង។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ |
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យតំណាងចូលរួម ពិភាក្សាលើខ្លឹមសារដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងសមាជិកសភាកំពុងផ្តោតការយកចិត្តទុកដាក់ នោះគឺ គម្រោងការកសាងមណ្ឌលពិសេស គោលនយោបាយស្តីអំពីដីធ្លីនិងថវិការ សម្រាប់វិនិយោគលើមណ្ឌលពិសេសនេះ។
តំណាងចូលរួមកិច្ចប្រជុំនេះ សុទ្ធតែបានគាំទ្រនូវវិធានការបង្កលក្ខណៈងាយ ស្រួលសម្រាប់សហគ្រិនធ្វើអាជីវកម្មនៅមណ្ឌលពិសេស ដើម្បីមណ្ឌលពិសេសនេះ នឹងក្លាយទៅជាអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេសផងដែរ៕