នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូល

(VOVWORLD) - ប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃគ្រប់ជ្រុងជ្រោយ ពីលទ្ធផលការងារយោធា និងការពារជាតិក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២; កំណត់ទិសដៅ និងភារកិច្ចសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូល - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស បានរៀបចំកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូលក្នុង រយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ ដោយវាយតំលៃពីស្ថានភាពនិងលទ្ធផលនៃ ការអនុវត្តភារកិច្ចយោធា - ការពារជាតិក្នុងឆមាស ទី១និងដាក់ពង្រាយអនុវត្តន៍ភារកិច្ច សម្រាប់ឆមាសទី២នៃឆ្នាំ ២០២២។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សមាជិក អចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិមបានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំ។
ប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃគ្រប់ជ្រុងជ្រោយ ពីលទ្ធផលការងារយោធា និងការពារជាតិក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២; កំណត់ទិសដៅ និងភារកិច្ចសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ