នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅដល់ទីក្រុងតូក្យូ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជប៉ុន ទស្សនាតំបន់នានារបស់ជប៉ុន និងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចរបស់ជប៉ុន។
នាយករដ្ឋមន្ត្លោករី Pham Minh Chinh អញ្ជើញទៅដល់ទីក្រុងតូក្យូ។ រូបថត៖ Duong Giang/TTXVN |
នារសៀលថ្ងៃទី ១៥ ខែធ្នូ (ម៉ោងនៅវៀតណាម) យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន (១៩៧៣ - ២០២៣) និងធ្វើសកម្មភាពទ្វេភាគីនៅជប៉ុនចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែធ្នូ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។
តាមផែនការ ក្នុងដំណើរទស្សនកិច្ច ក្រៅពីការចូលរួមកិច្ចប្រជុំរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសហគមន៍ បំភាយឧស្ម័នសូន្យអាស៊ីការ (AZEC) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីជប៉ុន។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏មានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេស អង្គការអន្តរជាតិនានាដែលចូលរួមកិច្ចប្រជុំ។ លើសពីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជប៉ុន ទស្សនាតំបន់នានារបស់ជប៉ុន និងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចរបស់ជប៉ុន។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ជាមិត្តល្អ ជាដៃគូដែលជឿទុកចិត្ត ហើយជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ព្រមទាងអះអាងពីតួនាទី ទំនួលខុសត្រូវ និងការរួមវិភាគទានទៅក្នុងការកសាងសហគមន៍អាស៊ានសន្តិភាព វិបុលភាព និងទំនាក់ទំនងអាស៊ាន-ជប៉ុនកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចក៏បានបង្ហោះសារអំពីប្រទេសវៀតណាមស្រឡាញ់សន្តិភាព ស្មោះស្ម័គ្រ ជឿទុកចិត្ត ហើយត្រៀមខ្លួនជាស្រេចពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ដូចគ្នា កសាងបរិយាកាសក្នុងតំបន់ និងអន្តរជាតិប្រកបដោយសន្តិភាព និងស្ថិរភាពជាមួយប្រទេសនានា៕