នាយករដ្ឋមន្ត្រី៖ VNPT ត្រូវឈានមុខក្នុងទីផ្សារទូរគមនាគមន៍វៀតណាម
|
នាយករដ្ឋមន្ត្រី៖ VNPT ត្រូវឈានមុខក្នុងទីផ្សារទូរគមនាគមន៍វៀតណាម |
(VOV)_ថ្លែងមតិបញ្ជាណែនាំក្នុងជំនួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍
ទូរគមនាគមន៍វៀតណាម (VNPT) នាព្រឹកថ្ងៃទី៤ សីហា នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានស្នើអោយ VNPT និងផ្នែកទូរគមនាគមន៍ត្រូវបន្ត
ពង្រឹងនិងពង្រីកជាផ្នែកសេដ្ឋកិច្ចមុខព្រួញ រួមចំណែកកាន់តែច្រើននិងសំខាន់ ក្នុង
ការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ។ ស្ដីអំពីទិសដៅអភិវឌ្ឍន៍នាពេលខាងមុខនេះ
នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានស្នើថា៖
“ ត្រូវខំប្រឹងប្រែងនាំ VNPT ដើរតួនាទីជួរមុខ ក្នុងទីផ្សារទូរគមនាគមន៍វៀត
ណាម។ដើម្បីសម្រេចបានគោលដៅនេះ VNPT ត្រូវអភិវឌ្ឍន៍បណ្ដាញទូរគមនាគមន៍ទូរស័ព្ទដៃ អភិវឌ្ឍន៍ពាណិជ្ជសញ្ញា Vinaphone ថ្នាក់តំបន់និងអន្តរជាតិ។ ជំរុញខ្លាំងការ
ងារផ្គត់ផ្គង់សេវាកម្ម និងផលិតផលបច្ចេកវិទ្យាព័ត៍មាន …លៗ”