នាយករដ្ឋមន្ត្រីNguyen Tan Dung ជួបសំណេះសំណាលប្រធានាធិបតីបេឡេរុស
(VOVworld)- ក្នុងការជួបសំណេះសំណាលជាមួយ ប្រធានាធិបតីបេឡេរុសលោក
Alexander Lukashenko ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀល
ថ្ងៃទី៩ធ្នូ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា ដំណើរទស្សនកិច្ចវៀត
ណាមរបស់ប្រធានា ធិបតីបេឡារុសបានរួមចំណែកនាំទំនាក់ទំនងវៀតណាមបេ
ឡារុសឡើងកំពស់ថ្មី ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា វៀត
ណាមយកចិត្តទុកដាក់និងមានបំណងរួមជាមួយបេឡារុសបន្តនាំទំនាក់ទំនងទ្វេ
ភាគីកាន់តែស៊ី ជម្រៅជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព ដើម្បីផលប្រយោជន៍
និងការ អភិវឌ្ឍន៍រួមរបស់ប្រជាជាតិទាំងពីរ។
|
នាយករដ្ឋមន្ត្រីNguyen Tan Dung ជួបសំណេះសំណាល
ប្រធានាធិបតីបេឡេរុស |
រីឯខ្លួនវិញ ប្រធានាធិបតី Lukashenko បានចាត់ទុកថា វៀតណាមនិង បេឡា
រុសគប្បីរឹតបន្តឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការព្រមទាំងអនុវត្ត ប្រកបដោយ
ជោគជ័យនូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរទទួលបានមុននេះ ជាពិសេសគឺកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ថ្នាក់ដឹកនាំទាំងពីររូប ក៏បានឯកភាពជម្រុញការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀត
ណាមជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ីអឺរ៉ុប ដែលក្នុងនោះមានបេឡារុស។
ក្នុងឱកាសនេះដែរ ប្រធានាធិបតី Lukashenko បានអញ្ជើញនាយករដ្ឋមន្ត្រី
Nguyen Tan Dung ទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសបេឡារុស។ នាយករដ្ឋ
មន្ត្រី Nguyen Tan Dung បានទទួលយកការអញ្ជើញនេះ និងស្នើរក្រសួងការ បរទេសនៃប្រទេសទាំងពីររួមសហការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច
នាពេលខាងមុខ៕