នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែន៖ កងទ័ពស្ម័គ្រចិត្ត​វៀតណាមបាន​ជួយ​រំដោះកម្ពុជា​ឱ្យរួច​ផុតពីរបបប្រល័យពូជសាសន៍

(VOVWORLD) -នាថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយឧបត្ថម្ភកងទ័ព និងប្រជាជនកម្ពុជា បើកការវាយប្រហាររំដោះរាជធានីភ្នំពេញ ផ្ដួលរលំរបប ប្រល័យពូជសាសន៍ខ្មែរក្រហម។ 
 
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែន៖ កងទ័ពស្ម័គ្រចិត្ត​វៀតណាមបាន​ជួយ​រំដោះកម្ពុជា​ឱ្យរួច​ផុតពីរបបប្រល័យពូជសាសន៍ - ảnh 1 នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែនកំពុងថ្លែងសុន្ទរកថា

នាព្រឹកថ្ងៃទី ៧ ខែមករា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅ ពិធីអបអរសាទរខួបលើកទី ៤១ ឆ្នាំ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២០)។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីសម្ដេចហ៊ុនសែន បានអះអាងថា៖ ដោយមានការជួយឧប្ថម្ភដ៏ធំធេងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមនោះ កម្ពុជាបានផ្ដូលរលំរបបប្រលៃពូជសាសន៍ខ្មែរក្រហម ជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរូចផុតពីការសម្លាប់ឃោឃៅបំផុតក្នុងប្រវត្តិសាស្ត្រ និងបើកសករាជថ្មីឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ នាយករដ្ឋមន្រ្តីសម្ដេចហ៊ុនសែនបានថ្លែងថា៖

“ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុត បណ្ដាកម្លាំង អ្នកស្នេហាជាតិ បរិសុទ្ធ បាន ភាសខ្លួនរួចផុតពីការកាប់សម្លាប់នៃរបបប៉ុលពតបានបន្តធ្វើការតស៊ូរំដោះជាតិប្រកបដោតវីរភាព ហើយបានប្រមូលផ្ដុំគ្នាបង្កើតរណសិរ្សសាមគ្គីភាពសង្គ្រោះជាតិកម្ពុជា ដើម្បីដឹកនាំប្រជាជនធ្វើការប្រយុទ្ធសង្គ្រោះប្រទេសជាតិពីរបបនេះ។ រណសិរ្សសាមគ្គីភាពសង្គ្រោះជាតិ ដែលមានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាជនគ្រប់ទិសទី និងទទួលបានការជួយឧបត្ថម្ភដ៏ធំធេងពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម រួមទាំងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌នៅលើសកលលោកបានផ្ដូលរលំរបបប្រល័យពូជសាសន៍ សម្រចបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩”។

នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែន៖ កងទ័ពស្ម័គ្រចិត្ត​វៀតណាមបាន​ជួយ​រំដោះកម្ពុជា​ឱ្យរួច​ផុតពីរបបប្រល័យពូជសាសន៍ - ảnh 2 ពិធីអបអរសាទរខួបលើកទី ៤១ ឆ្នាំ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២០)

នាថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយឧបត្ថម្ភកងទ័ព និងប្រជាជនកម្ពុជា បើកការវាយប្រហាររំដោះរាជធានីភ្នំពេញ ផ្ដួលរលំរបប ប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងរយៈពេល ជិត ៤ ឆ្នាំកាន់អំណាចនោះ របបប៉ុលពតបានធ្វើការកាប់សម្លាប់ប្រជាជនយ៉ាងឃោឃៅព្រៃផ្សៃ ប្រមាណ ៣ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ