នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន អញ្ជើញដឹកនាំដោយផ្ទាល់ការងាររុក រកសង្គ្រោះជនរងគ្រោះនៃករណីបាក់រលំអាគារ
(VOVWORLD) - កាលពីវេលាម៉ោង៤កន្លះរសៀលថ្ងៃទី៣ខែមករា នៅទីក្រុងកែប អាគារ៧ជាន់ ដែលបានសម្រេចប្រមាណ៩០% បានបាក់រលំទាំងស្រុង សង្កត់លើពលរដ្ឋ រាប់សិបនាក់។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដឹកនាំការងាររុករកសង្គ្រោះទាំងយប់ (រូបថត៖ VOV) |
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បាន អញ្ជើញធ្វើដំណើរពីភ្នំពេញដល់ទាំងយប់ថ្ងៃទី៣ខែមករា ដើម្បីចូលរួមដឹកនាំ ដោយផ្ទាល់ការងាររុករកសង្គ្រោះជនរងគ្រោះ ជាប់ក្នុងអាគារ៧ជាន់ដែល ត្រូវបាក់រលំនៅទីក្រុងកែប ភាគខាងត្បូងកម្ពុជា។
កាលពីវេលាម៉ោង៤កន្លះរសៀលថ្ងៃទី៣ខែមករា នៅទីក្រុងកែប អាគារ៧ជាន់ ដែលបានសម្រេចប្រមាណ៩០% បានបាក់រលំទាំងស្រុង សង្កត់លើពលរដ្ឋ រាប់សិបនាក់។ គិតដល់វេលាម៉ោង៥ទៀបភ្លឺចូលដល់ថ្ងៃទី៤ខែមករា កម្លាំង សង្គ្រោះបានរកឃើញជនរងគ្រោះចំនួន២៥នាក់ ក្នុងនោះមានស្លាប់៧ នាក់។
តាមព័ត៌មានពីអគ្គស្ថានកុងស៊ុលវៀតណាមបានអោយដឹងថា គិតដល់ វេលាម៉ោង១១កន្លះយប់ថ្ងៃទី៣ខែមករា មិនទាន់រកឃើញ ជនដើមកំណើត វៀតណាមណាមួយក្នុងចំណោមជនរងគ្រោះនៃករណីបាក់រលំអាគារ៧ជាន់នេះនៅឡើយទេ៕