នាយករដ្ឋមន្រ្តីចិនអះអាងពីកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅទាំងអស់នៅចំពោះមុខផលប៉ះពាល់នៃជំងឺ Covid-19

(VOVWORLD) - នាថ្ងៃទី ៣០ ខែកញ្ញា លោក លីខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិនបានអះអាងថា ប្រទេសនេះនឹងខិតខំប្រឹងប្រែងអនុវត្តរាល់គោលដៅដែលបានកំណត់នៅក្នុងឆ្នាំនេះ ប៉ុន្តែលោកក៏បានទទួលស្គាល់ ថា បរិយាកាសអភិវឌ្ឍន៍ក្នុងស្រុកនិងបរទេស កំពុងស្ថិតនៅក្រោមការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ។
នាយករដ្ឋមន្រ្តីចិនអះអាងពីកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅទាំងអស់នៅចំពោះមុខផលប៉ះពាល់នៃជំងឺ Covid-19 - ảnh 1 លោក លីខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន (រូបថត៖ Xinhua News Agency)

ថ្លែងមតិក្នុងពិធីលាងសាយភោជន៍ ដើម្បីអបអរសាទរខួបគម្រប់ ៧១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិចិន (ថ្ងៃទី ១ ខែតុលាឆ្នាំ ១៩៤៩ - ថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០) ដែលបានធ្វើឡើងនាថ្ងៃទី ៣០ ខែកញ្ញា លោក លីខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិនបានអះអាងថា ប្រទេសនេះនឹងខិតខំប្រឹងប្រែងអនុវត្តរាល់គោលដៅដែលបានកំណត់នៅក្នុងឆ្នាំនេះ ប៉ុន្តែលោកក៏បានទទួលស្គាល់ថា បរិយាកាសអភិវឌ្ឍន៍ក្នុងស្រុកនិងបរទេស កំពុងស្ថិតនៅក្រោមការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ។ លោកលីខឺឈាង ក៏បានវាយតម្លៃថា សេដ្ឋកិច្ចចិនបាន "បង្ហាញពីកម្លាំងស៊ាំនៃការអភិវឌ្ឍុយ៉ាងខ្លាំងក្លា" នៅចំពោះមុខនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការរីករាលដាលជំងឺកូវីដ១៩ (Covid-19) ក៏ដូចជាការធ្លាក់ចុះរបស់សេដ្ឋកិច្ចពិភពលោកផងដែរ។

ទន្ទឹមនឹងនេះដែរ លោកលីខឺឈាង ក៏បានសន្យាថា ប្រទេសចិននឹងបន្តបង្កើតបរិយាកាសពាណិជ្ជកម្មតាមទិសពិពិធកម្មទីផ្សារ ស្របតាមបច្បាប់ ព្រមទាំងធ្វើសមាហរណកម្មអន្តរជាតិ និងមានភាពម្ចាស់ការក្នុងការបើកទីផ្សារជាមួយខាងក្រៅនៅកម្រិតខ្ពស់ផងដែរ។ លើសពីនេះទៀត លោកក៏បានអះអាងថា ទីក្រុងប៉េកាំងនឹងខិតខំប្រឹងប្រែងអនុវត្តរាល់គោលដៅ និងភារកិច្ចសំខាន់ៗពេញមួយឆ្នាំ ដោយកសាងសង្គមប្រកបដោយសម្បូរធូរធារថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ